គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ បានបញ្ចប់បេសកកម្មចុះពិនិត្យការអនុវត្តច្បាប់ និងយន្តការដោះស្រាយវិវាទដីធ្លីនៅថ្នាក់ក្រោមជាតិ ក្នុងខេត្តស្វាយរៀង ព្រៃវែង និងត្បូងឃ្មុំ គិតត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ក្នុងបេសកកម្មនេះ គណៈកម្មការទី១ បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន៣៖
ទី១.ពន្លឿនការដោះស្រាយក្រៅប្រព័ន្ធតុលាការ៖ ជំរុញវប្បធម៌សន្តិភាព និងការយោគយល់គ្នា តាមរយៈគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីភាពឆាប់រហ័ស និងយុត្តិធម៌។
ទី២.ការពារសិទ្ធិមនុស្ស និងអធិបតេយ្យព្រំដែន៖ ណែនាំឱ្យអាជ្ញាធរប្រកាន់ខ្ជាប់ជំហរអត់ធ្មត់ និងដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព និងការអភិវឌ្ឍ។
ទី៣.ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៖ លើកទឹកចិត្តឱ្យអាជ្ញាធរពង្រឹងការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីទប់ស្កាត់ភាពវឹកវរក្នុងសង្គម និងបង្កើនទំនុកចិត្តពលរដ្ឋ។
📌 លទ្ធផលការងារតាមបណ្តាខេត្ត៖
-ខេត្តស្វាយរៀង៖ កំពុងដោះស្រាយសំណុំរឿងដីធ្លីជិត ១០០ករណី និងប្តេជ្ញាចេញប្លង់ដីជូនពលរដ្ឋឱ្យបាន ១០០% ក្នុងឆ្នាំ២០២៦។
-ខេត្តត្បូងឃ្មុំ៖ បានបិទបញ្ចប់យុទ្ធនាការចុះបញ្ជីដីធ្លីជាប្រព័ន្ធដោយជោគជ័យតាំងពីពាក់កណ្តាលឆ្នាំ២០២៥។
-ខេត្តព្រៃវែង៖ បង្ហាញជំហរម៉ឺងម៉ាត់ក្នុងការផ្សព្វផ្សាយទប់ស្កាត់ការរំលោភដីរដ្ឋ និងរុញការដោះស្រាយទំនាស់ចូលក្នុងយន្តការក្រៅប្រព័ន្ធតុលាការជាបន្ទា
គណៈកម្មការទី១ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តទាំង៣ ក្នុងការដោះស្រាយទុក្ខកង្វល់ និងបម្រើ ផលប្រយោជន៍ជូនប្រជាពលរដ្ឋពិតប្រាកដ។