Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន៣
គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន៣
Prepaired By: NA0989 ​ Date: (11/3/2025 1:12:14 AM )

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន៣  នៅវិមានរដ្ឋសភា ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និងមន្រ្តីជំនួយការគណៈកម្មការ។

ឯកឧត្តម ឈាង វុន បានមានប្រសា សន៍ថាកិច្ចប្រជុំផ្ទៃក្នុងនាថ្ងៃនេះដើម្បីពិនិត្យលើរបៀបវារៈចំនួន៣រួមមាន៖

១-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

២-ពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

៣-ពិនិត្យ ពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ

៣/១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។

៣/២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ហ្វ៊ីលីពីនស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើ ប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។

៣/៣-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជានិងរដ្ឋាភិបាល នៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធ។

សូមជម្រាបថា ក្រោយពីគណៈកម្មការប្រជុំពិនិត្យពិភាក្សាចប់គណៈកម្មការបានឯកភាពគ្នាដោយរក្សាទុ កខ្លឹមសារដើមទាំងស្រុងដោយគ្រាន់ តែកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនតែប៉ុណ្ណោះ។គណៈកម្មការនឹងអញ្ជើញតំណាងរដ្ឋាភិបាលមកបំភ្លឺនៅចំណុចមួយចំនួនជាមួយគណៈកម្មការ និងអន្តរគណៈកម្មការនាពេលខាងមុខ មុនធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ៕