នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សៅ សារ៉ាត់ សមាជិកគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នៅសាលប្រជុំសាលាខេត្តប៉ៃលិន ៕