សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំត្រៀមជួបប្រជុំ ការងារជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា ក្នុងការត្រៀមរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា
អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំត្រៀមជួបប្រជុំ ការងារជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា ក្នុងការត្រៀមរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា
Prepaired By: NA002 ​ Date: (1/16/2025 9:09:50 PM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភានៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ នៅវិមានរដ្ឋសភា ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា ដើម្បីត្រៀមរៀបចំ សមាជរដ្ឋសភានិងព្រឹទ្ធសភា នាពេលខាងមុខ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភាកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានបង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភានិងព្រឹទ្ធសភានាពេលខាងមុខដែលស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីលើកយកបញ្ហាសំខាន់ៗ មកពិភាក្សាគ្នា ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាជនេះគឺជាការរួមចំណែករបស់អង្គនីតិប្បញ្ញត្តិ ទាំងពីរថ្នាក់ ជាមួយកិច្ចការទូទៅរបស់រដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឡេង ប៉េងឡុង បានប្រសាសន៍ថា តបតាមគម្រោងធ្វើសមាជរបស់រដ្ឋសភា ព្រឹទ្ឋសភា ក្នុងនាមជាសេនាធិការ អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ឋសភា ត្រូវជួបពិភាក្សាគ្នាដើម្បីពិនិត្យនីតិវិធី និងគោលការណ៍ សំខាន់ៗ ដើម្បីសុំការសម្រេចពីថ្នាក់ដឹកនាំ ក្នុងការឈានឆ្ពោះទៅការរៀបចំសមាជរដ្ឋសភា ព្រឹទ្ឋសភា។  អគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ឋសភា គ្រោងជួបពិភាក្សាគ្នានៅក្នុងពេលឆាប់ៗនេះ៕