ឯកឧត្តម លន់ លឹមថៃ លេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ រួមជាមួយអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម ព្រមទាំងពុទ្ធបរិស័ទជាច្រើនទៀត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញប្រគេនចង្ហាន់ដល់ព្រះសង្ឃដែលជាបេក្ខសមណៈចំនូន៥២៧ អង្គ/នាក់ ដែលនិមន្តមកប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) សម្រាប់ ឆ្នាំ២០២៤-២០២៥ នៅពុទ្ធិកវិទ្យាល័យសម្ដេចជួនណាត (វត្ដបឹងកុក ) ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្ដកំពង់ចាម ។