អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំត្រៀមជួបប្រជុំ ការងារជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា ក្នុងការត្រៀមរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ __ ឯកឧត្តមបណ្ឌិត តាន់ស្រ៉ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ជួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់​ __ ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ​ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រជាពលរដ្ឋចំនួន១១៥គ្រួសារ ទទួលអំណោយពីសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ
ប្រជាពលរដ្ឋចំនួន១១៥គ្រួសារ ទទួលអំណោយពីសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ
Prepaired By: NA002 ​ Date: (1/19/2025 7:05:33 PM )

ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រុមក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ច័ន្ទ សុផល តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណ:កម្មការទី៤) និងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមការងារ បាននាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១១៥គ្រួសារ នៅភូមិនិគមក្រៅ ឃុំនិគមក្រៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះរ ឯកឧត្តម ច័ន្ទ សុផល និងឯកឧត្តម ខាន់ ម៉ាណេរ បានជម្រាបជូនប្រជាពលរដ្ឋអំពីការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តបាត់ដំបង ដែលបានគាំទ្រការដឹកនាំរាជរដ្ឋាភិបាល និងចូលរួមថែរក្សាការពារសុខសន្តិភាព ។

បន្ថែមលើនេះ ឯកឧត្តមទាំងពីរ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឱ្យខិតខំបង្កបង្កើនផល ដើម្បីបង្កើនជីវភាពគ្រួសារ  ថែរក្សាសុខភាព ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ឱ្យបានជាអតិបរមា និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពឈ្លាសវៃ  ស្វាហាប់ មានទាំងគុណធម៌ និងក្រមសីលធម៌ ។

អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋទាំង១១៥គ្រួសារ គឺក្នុងមួយគ្រួសារៗ ទទួលបានអង្ករចំនួន១ការ៉ុង មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ ទឹកត្រី១យួរ ទឹកបរិសុទ្ធ២យួរ និងកន្សែងពោះគោ១ ៕