ឯកឧត្តម ដុំ យុហៀន សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា(គណៈកម្មការទី៥) និងជាតំណាងរាស្ត្រមណ្ឌលខេត្តកោះកុង នៅរសៀលថ្ងៃទី១៧ ខែ មករា ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបិទ សន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុង ដែលពិធីនេះធ្វើឡើងនៅ សាលមហោស្រពរដ្ឋបាលខេត្តកោះកុង ។