ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងឯកឧត្ដមបណ្ឌិត គួក ហ្វីដេរ៉ូ ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា បានអញ្ជើញជាអធិបតី ក្នុងពិធីធ្វើបទបង្ហាញស្តីពី “ការកសាងឯកច្ឆន្ទភាពសម្រាប់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយវិធីសាស្ត្រ ការវាយតម្លៃការសម្រេចចិត្ត DEMATEL”។
ពិធីរៀបចំឡើង នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ មកពីនាយកដ្ឋាននានានៃអគ្គលេខាធិការរដ្ឋានរដ្ឋសភាចូលរួម។
បទបង្ហាញនេះមានគោលបំណងសំខាន់ គឺបង្ហាញអំពីការប្រើប្រាស់នូវវិធីសាស្ត្រ DEMATEL សម្រាប់អ្នកបង្កើតគោលនយោបាយ ដើម្បីសិក្សាស្វែងយល់បន្ថែមលើបញ្ហាសំខាន់ៗ និងប្រើប្រាស់វិធីសាស្ត្រនេះក្នុងការវិភាគ និងដោះសា្រយបញ្ហាប្រកបដោយប្រសិទ្ធភាព ។ បទបង្ហាញនេះលើកយកការវាយតម្លៃ ការសម្រេចចិត្ត និងជាគន្លឹះក្នុងការអនុវត្តការស្រាវជ្រាវ និងការបំពេញការងាររបស់មន្ត្រី នៃអគ្គលេខារដ្ឋានរដ្ឋសភា ៕