គណៈប្រតិភូសភាតំណាងប្រជាជនខេត្តក្វាងទុង ដឹកនាំដោយ ឯកឧត្តម ហ័ន លី (Huang Li) អញ្ជើញទស្សនាប្រាសាទក្នុងក្រុងសៀមរាប __ ព័ត៌មានវីដេអូ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧​ ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ __ គណៈប្រតិភូសភាតំណាងប្រជាជនខេត្តក្វាងទុងដឹកនាំដោយ ឯកឧត្តម ហ័ន លី (Huang Li) អញ្ជើញជួបពិភាក្សាការងារជាមួយ អភិបាលរង ខេត្តសៀមរាប __ ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាន់ សុធី __ ឯកឧត្តម ជាម ប៉េអា អញ្ជើញជូនដំណើរនិវត្តន៍របស់ ឯកឧត្ដម ស៊ី ហុងឆាយ (XU HONGCAI)ទៅមាតុប្រទេសវិញ __ អគាររដ្ឋសភាថ្មីចំណាយថវិកាសាងសង់អស់ប្រមាណ២៥លានដុល្លារសហរដ្ឋអាមេរិក គ្រោងសម្ពោធនៅថ្ងៃទី២១ ខែវិច្ឆិកានេះ __ ព័ត៌មានវីដេអូ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ របៀបវារៈទី១១៖ ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើង និងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពី​ ... __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕ ជំនួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍លើវិស័យនីតិកម្ម និងយុត្តិធម៌ រវាងសមាជិករដ្ឋសភាកម្ពុជា ជាមួយសមាជិករដ្ឋសភាកូរ៉េ __

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈប្រតិភូសភាតំណាងប្រជាជនចិន
ឯកឧត្តម ឈាង វុន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈប្រតិភូសភាតំណាងប្រជាជនចិន
Prepaired By: NA002 ​ Date: (11/19/2024 6:29:14 PM )

នារសៀល ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស នៅវិមានរដ្ឋសភា។

ឯកឧត្តម ស៊ី ហុងឆាយ មានបំណងចង់ស្វែងយល់ពីការកសាងច្បាប់ថវិការបស់ប្រទេសកម្ពុជា។ ទន្ទឹមនិងនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណផងដែរ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តពង្រឹង ពង្រីក នូវចំណងមិត្តភាព សាមគ្គីភាពក្នុងយុទ្ធសាស្ត្រដែកថែបនិងយូរអង្វែងដើម្បីជួយគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ។ ឯកឧត្តម ក៏បានជម្រាប ជូនផងដែរពីតួនាទីនិងភារកិច្ចរបស់គណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេសក្នុងការកសាងថវិកាជាតិ និងគ្រប់គ្រងបំណុលជាតិ។

ជាការឆ្លើយតប ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថាក្នុងនាម ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសូមស្វាគមន៍ ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈកម្មាធិការកិច្ចការថវិកានៃគណៈកម្មាធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស និងសហការី ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។ ទន្ទឹមនឹងនោះឯកឧត្តម បានចែករំលែកផងដែរនូវបទពិសោធស្តីពីការពិភាក្សានិងអនុម័តថវិកាប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តម ឈាង វុន បានធ្វើការស្នើទៅកាន់ ឯកឧត្តម ស៊ី ហុងឆាយ លើជំនួយបច្ចេកទេស រួមមានវគ្គបណ្តុះបណ្តាលនានា និងការផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមកលើការតាក់តែងច្បាប់ផ្សេងៗទាក់ទងនឹងការគ្រប់គ្រងថវិកាជាតិ គ្រប់គ្រងបំណុល និងទ្រព្យសម្បត្តិជាតិ ព្រមទាំងសម្ភារៈមកកាន់រដ្ឋសភាកម្ពុជា៕