នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្ការ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូសភាតំណាងប្រជាជនខេត្តក្វាងទុង ដឹកនាំដោយ ឯកឧត្តម ហ័ន លី (Huang Li) ប្រធានគណៈកម្មាធិការកិច្ចការសង្គមនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តក្វាងទុង (Guandong)នៃសាធារណរដ្ឋប្រជាមានិតចិន រួមដំណើរដោយ ឯកឧត្តមបណ្ឌិត ឈុន សុីរុន លេខាធិការគណៈកម្មការទី៨ នៃរដ្ឋសភា និងសមាជិក សមាជិកា គណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសធ្វើការផ្លាស់ប្តូរដក់បទពិសោធន៍មួយចំនួនពាក់ព័ន្ធទៅនឹងវិស័យការងារ។