សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិត សូមគោរពជូន ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយទទួលបានដំណឹងពីគ្រោះមហន្តរាយដ៏កំណាចនៃព្យុះទីហ្វុង Yagi ដែលបានបង្កនូវវិនាសកម្ម និងការបាត់បង់ដ៏ធំធេង ដោយបានឆក់យកជីវិតមនុស្សរាប់រយនាក់ និងប្រជាជនជាច្រើនត្រូវបានផ្លាស់ទីលំនៅ ជាមួយគ្នានេះយើងខ្ញុំសូមសម្តែងនូវ សេចក្តីព្រួយបារម្ភជាខ្លាំង ចំពោះជនរងគ្រោះទាំងអស់។