ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ជំរុញឱ្យមន្ត្រីត្រូវពង្រឹងសមត្ថភាព ចរិតលក្ខណៈ សុចរិតភាព និងសីលធម៌ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរទៅជាសភាឌីជីថល __ ការបកស្រាយពាក់ព័ន្ធបង្គោលព្រំដែនលេខ២៧៥ ជាមួយ ឯកឧត្តម ស៊ូ ភិរិន្ទ តំណាងរាស្ត្រ និងជាអតីតអភិបាលខេត្តតាកែវ __ កិច្ចសម្ភាសន៍ពិសេស ជាមួយ ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាអតីតអភិបាលខេត្តកំពត __ ព័ត៌មានវីដេអ ក្នុងរយៈពេលមួយឆ្នាំមកនេះ រដ្ឋសភាផ្តោតលើការកសាងនីតិរដ្ឋ រក្សាសុខសន្តិភាព ធានាការអភិវឌ្ឍ ផ្សាភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ និងការលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ __ សម្តេចប្រធានរដ្ឋសភា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាចុងខែកញ្ញានេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចាត់តំណាងនាំយកបច្ច័យចូលរួមបុណ្យសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង __ ឯកឧត្តម សោម ចិន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត និងជាអតីតអភិបាលខេត្តកំពត បានរៀបរាប់ទាំងហូរទឹកភ្នែក ពីដំណើរការចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន វីរៈបុរសកម្ពុជាលើកិច្ចការងារព្រំដែន __ អគ្គលេខាធិការដ្ឋានរដ្ឋសភាបើកវគ្គបណ្តុះបណ្តាលស្តីពី សវនកម្មលើសមិទ្ធកម្ម និងសវនកម្មលើប្រព័ន្ធព័ត៌មានវិទ្យា __ សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តមបណ្ឌិត ឆេង គីមឡុង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព និងមូលនិធិ Washington ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា
Prepaired By: NA002 ​ Date: (9/4/2024 12:58:33 AM )

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅវិមានរដ្ឋសភា។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឯកអគ្គរាជទូត ឆឺតគៀត អាត់ថាកន ក៏ដូចជា ឯកអគ្គរាជទូតមុនៗ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយឱ្យកាន់តែល្អប្រសើរ ទូលំទូលាយ និងស៊ីជម្រៅ ក្នុងនោះ ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ថ្នាក់បច្ចេកទេសនៅគ្រប់កម្រិត ការសម្របសម្រួលនិងជំរុញពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល អប់រំ និងវប្បធម៌ ជាដើម។
 
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាទោះបីការបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាត្រឹមរយៈពេលពីរឆ្នាំក៏ពិតមែន ប៉ុន្តែបេសកកម្ មរបស់ឯកឧត្តម បានស្ថិតនៅក្នុងរបត់ប្រវត្តិសាស្រ្តដ៏សំខាន់របស់កម្ពុជា គឺការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តក្នុងខែកក្តដា ឆ្នាំ២០២៣ និងការផ្ទេរការដឹកនាំ ប្រទេស ពីឥស្សរជនជំនាន់មុនដល់ឥស្សរជនបន្តវេនជំនាន់ក្រោយ ប្រកបដោយភាពរលូន និងគ្មានហិង្សា ខុសពីអតីតកាលដែលឱ្ យតែមានការផ្លាស់ប្តូរ ការដឹកនាំម្តងៗ គឺតែងតែមានហិង្សា ផ្ទុះសង្រ្គាមឬចលាចលកើតឡើង។
 
ឯកឧត្ដម ឆឺតគៀត អាត់ថាកន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលសម្តែងការគួរសម និងជម្រាបលានាឱកាសនេះ។ ឯកឧត្តមបាន អបអរសាទរចំពោះសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា នីតិកាលទី៧ និងបានថ្លែងអំណរគុណជូនចំពោះរដ្ឋសភាដែលបានផ្តល់កិច្ចសហការល្អ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តម បានបញ្ចប់ដោយជោគជ័យ។
ឯកអគ្គរាជរដ្ឋទូតបានលើកឡើងថា ឯកឧត្តមធ្លាប់បានមកបំពេញការងារនៅកម្ពុជាចំនួនពីរ ហើយចំព្រឹត្តិការណ៌ប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលធ្វើឱ្យ ឯកឧត្តមបានទទួលបទពិសោធន៌ និងចំណេះដឹងច្រើន។ លើកទី១ ដែលឯកឧត្តមបានមកនៅគឺ កាលពីឆ្នាំ១៩៩៤ ក្រោយកម្ពុជារៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ និងលើកទី២ គឺ នៅឆ្នាំ២០២៣ កន្លងទៅ។
 
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧។ ឯកឧត្តមមានជំនឿមុតមាំថាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានសមាសភាព គណៈរដ្ឋមន្រ្តីភាគច្រើនជាយុវជន ពោរពេញដោយសមត្ថភាព ប្រទេសកម្ពុជានឹងទទួលបានការអភិវឌ្ឍកាន់តែឆាប់រហ័សជាបន្តទៀត។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តម ឯកអគ្គរាជទូត ដែលបានសម្របសម្រួល ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេច នៅប្រទេសថៃកាលពីខែកក្កដា កន្លងទៅ ប្រកបដោយលទ្ធផលផ្លែផ្កា ធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ កាន់តែរឹងមាំនិងជិតស្និទ្ធឡើង។
 
សម្តេចប្រធានបានថ្លែងនូវព្រះអំណរករុណាទិគុណ ដែលព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃនិងព្រះអម្ចាស់ក្សត្រី បានសព្វព្រះរាជហឫទ័យ រាជានុញ្ញាតដល់សម្តេច បានចូលក្រាបបង្គំគាល់នាឱកាសនោះ និងបានផ្តល់ឱកាសដល់សម្តេចបានក្រាបបង្គំថ្លែងអំណរព្រះគុណព្រះករុណា ដោយផ្ទាល់ ចំពោះការដែលព្រះអង្គបានប្រោសប្រទាន ដល់ប្រជាពលករកម្ពុជារាប់សិបម៉ឺននាក់ បានរស់នៅ និងប្រកបការងារនៅប្រទេសថៃ ទទួលបាននូវ ការយកចិត្តទុក្ខដាក់ ថែទាំ ដូចប្រជាពលរដ្ឋថៃ ប្រកបដោយភាពសុខដុមរម្យនាពីព្រះអង្គ។ សម្តេចក៏បានថ្លែងអំណរគុណថ្វាយព្រះរាជវង្សានុវង្សនៃប្រទេសថៃ ដែលបានផ្តល់អាហារូបករណ៍ ដល់សិស្សនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសថៃជារៀងរាល់ឆ្នាំ ក៏ដូចជាការបើកវិទ្យាស្ថានបច្ចេកវិទ្យា នៅខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងមជ្ឈលមណ្ឌលព្យាបាលជំងឺនៅខេត្តរតនគីរីជាដើម។
 
សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរ និងបានបេជ្ញារួមគ្នាខិតខំ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត លើកកម្ពស់ទំហំពាណិជ្ជ សេដ្ឋកិច្ច ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែស្អិតល្មួត បន្ថែមទៀត ក្នុងនោះមានដូចជាយន្តការព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍តែមួយជាដើម។
 
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងថៃ នៅក្នុងឆ្នាំ២០២៣ បានឈានដល់ជាង ៩ ពាន់លានដុល្លារ ហើយ ប្រទេសទំាងពីរ ប្រាថ្នាចង់ឃើញតួលេខ នេះមានការកើនឡើងថែមទៀតរហូតដល់ ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥។ ប្រទេសថៃជាប្រទេសដែលបានវិនិយោគលំដាប់ទី៦ នៅប្រទេសកម្ពុជា ជាមួយគ្នានេះ ចំនួនទេសចរថៃទស្សនាកម្ពុជា ក៏បានជាប់លំដាប់ទី១ ផងដែរ៕