អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជុំត្រៀមជួបប្រជុំ ការងារជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ឋសភា ក្នុងការត្រៀមរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខជូនដល់គ្រួសារសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកឯកទេសបោសសំអាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពសំអាតមីនកម្ពុជា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ដំណើរទស្សកិច្ចប្រធានរដ្ឋសភាម៉ាឡេស៊ី ក្នុងស្មារតីមិត្តភាពល្អនិងក្រុមគ្រួសារអាស៊ាន នាំមកនូវផលប្រយោជន៍រួមដល់ពលរដ្ឋ __ ឯកឧត្តមបណ្ឌិត តាន់ស្រ៉ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ជួបពិភាក្សាការងារជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់​ __ ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជានិងម៉ាឡេស៊ីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ​ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិត Manmohan Singh អតីតនាយករដ្ឋមន្រ្តីឥណ្ឌាដ៏មានឥទ្ធិពល
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិត Manmohan Singh អតីតនាយករដ្ឋមន្រ្តីឥណ្ឌាដ៏មានឥទ្ធិពល
Prepaired By: NA002 ​ Date: (1/1/2025 6:31:53 PM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធឯកឧត្តមបណ្ឌិត Manmohan Singh អតីតនាយករដ្ឋមន្រ្តីឥណ្ឌា នៅស្ថានទូតឥណ្ឌាស្ថិតនៅផ្ទះលេខ៥០ ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកឧត្តមអតីតនាយករដ្ឋមន្រ្តីឥណ្ឌា បានទទួលមរណភាពក្នុងជន្មាយុ៩២ឆ្នាំកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤នៅឯមន្ទីរពេទ្យមួយ ក្នុងរដ្ឋធានី New Delhi។

រដ្ឋសភាកម្ពុជាចូលរួមមរណទុក្ខជាមួយប្រជាជនឥណ្ឌាចំពោះការបាត់បង់ឯកឧត្តមបណ្ឌិត Manmohan Singh ដែលជា មេដឹកនាំដ៏ល្អមួយរូប។

ឯកឧត្តមបណ្ឌិត Manmohan Singh ត្រូវគេទទួលស្គាល់ ជាអ្នកដែលជួយកាច់ចង្កូតប្រទេសអាស៊ីខាងត្បូងមួយនេះ ទៅរកកំណើនសេដ្ឋកិច្ចមិនធ្លាប់មាន និងរំដោះប្រជាជនឥណ្ឌារាប់រយលាននាក់ឱ្យចេញផុតពីភាពទីទ័លក្រ៕