រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំ និងផ្សព្វផ្សាយវប្បធម៌ នៃទំនាក់ទំនងដ៏ល្អ ដល់យុវជនជំនាន់ក្រោយបានដឹង និងបន្តថែរក្សាឱ្យបានគង់វង្ស__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ__ ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នា រវាងកម្ពុជា-វៀតណាម__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ__ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម__ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាអាស៉ី(APA)​ នៅទីក្រុងអានតាលីយ៉ា​ នៃសាធារណរដ្ឋទួកគី​__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្វាគមន៍ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (9/17/2023 10:02:32 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ក៏ដូចជាមួយប្រទេសជាមិត្តដទៃទៀត ដើម្បីសម្រេចបាននូវផែនការរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ អ៊ុលគូ កូចាអេហ្វេ ដែលទទួលបាននូវសេចក្តីទុកចិត្តពីរដ្ឋាភិបាលតួកគី តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ រដ្ឋសភាកម្ពុជាពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ហើយមានសុទិដ្ឋិនិយមថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ កម្ពុជា-តួកគី នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ព្រមទាំងលើកកម្ពស់បន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេស និងផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជានាពេលនេះ មានសារៈសំខាន់ណាស់ ពីព្រោះចំពេលដែលប្រទេសកម្ពុជា បានធ្វើការផ្លាស់ប្តូរអ្នកដឹកនាំបន្តវេន ប្រកបដោយសន្តិភាព និងដោយរលូន គ្មានអំពើហិង្សា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងរយៈ៥០០ឆ្នាំរបស់ខ្លួន។ ការផ្លាស់ប្តូរអ្នកដឹកនាំពីឥស្សរជនចាស់ មកឥស្សរជនវ័យក្មេង ប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌ បានធ្វើឡើងក្រោយពីការបោះឆ្នោត ថ្ងៃទី២៣ កក្កដា កន្លងមកនេះ ដែលការបោះឆ្នោតនេះមានគណបក្សនយោបាយចូលរួមចំនួន១៨ និងមានប្រជាជនទៅបោះឆ្នោតចំនួន៨៤,៥៩%។ គួរបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ៨២,០៣% ដែលនេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋមានទំនុកចិត្តជាខ្លាំងលើគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏មុះមុតអង់អាច ប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាវីរបុរស ស្ថាបនិកនៃសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ នាំមកនូវស្ថិរភាពនយោបាយ ក៏ដូចជាការអភិវឌ្ឍនៅកម្ពុជា និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកដឹកនាំបន្តវេន ពោរពេញដោយថាមពល មានចំណេះដឹងខ្ពង់ខ្ពស់ សីលធម៌ គុណធម៌ សមត្ថភាពពេញលេញ នៅក្នុងការដឹកនាំរាជរដ្ឋាភិបាលបន្ត។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះរដ្ឋសភាតួកគី ដែលបានបញ្ជូនអ្នកសង្កេតការណ៍ចូលរួមសង្កេតការណ៍ការបោះឆ្នោត កាលពីថ្ងៃទី២៣ កក្កដា កន្លងមក។ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ប្រទេសតួកគីជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មប្រទេសទំាងពីរឱ្យកើនឡើង ជួយបណ្តុះបណ្តាលធនធានមនុស្ស ជួយលើកកម្ពស់ភាពក្លាហានរបស់ស្រ្តីនៅកម្ពុជា ជាពិសេសការជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រវាងរដ្ឋសភាប្រទេសទំាងពីរ។

លោកជំទាវ អ៊ុលគូ កូចាអេហ្វេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសមនាឱកាសនេះ។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការចូលរួមអបអរសាទរជូនចំពោះ សម្តេចរដ្ឋសភាធិបតី ដែលជាស្រ្តីទី១ ត្រូវបានរដ្ឋសភាបោះឆ្នោត ជ្រើសតំាងជាប្រធានរដ្ឋសភា ដែលជាមុខតំណែងកំពូល ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញតិនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត បានគំាទ្រប្រសាសន៍លើកឡើងរបស់ សម្តេចរដ្ឋសភាធិបតី ជាពិសេសបានគំាទ្រដល់កិច្ចខិតខំរបស់សម្តេចរដ្ឋសភាធិបតី ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការផ្តល់ភាពអង់អាច ការលើកកម្ពស់សមត្ថភាព និងភាពក្លាហានដល់ស្រ្តីនៅកម្ពុជាជារហូតមក។ លោកជំទាវ បានសង្កត់ធ្ងន់ថា ស្រ្តីជាផ្នែកសំខាន់របស់សង្គម ដែលមិនអាចខ្វះបាននោះឡើយ។

លោកជំទាវ អ៊ុលគូ កូចាអេហ្វេ ក៏បានជម្រាបជូនសម្តេចរដ្ឋសភាធិបតី ពីការរីកចម្រើនដ៏ឆាប់រហ័សនៃកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅក្នុងរយៈពេលចុងក្រោយនេះ ពោលគឺទំហំពាណិជ្ជកម្មកម្ពុជា តួកគី បានកើនឡើងគួរឱ្យកត់សម្គាល់។ ចំណែកទំនាក់ទំនងរវាងប្រជាជននិងប្រជាជនវិញ គឺតួកគីបានបើកសាលាបណ្តុះបណ្តាលភាសាតួកគីនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជាប្រមាណ៦០នាក់ បានកំពុងសិក្សាភាសាតួកគី។

ប្រទេសកម្ពុជា និងតួកគី បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥៩ នៅក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ បានពង្រឹងពង្រីក និងលើកកម្ពស់ដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរបស់ តួកគី។ តួកគីជាប្រទេសមានសក្តានុពល ដោយសារជាស្ពានភ្ជាប់ទំនាក់ទំនងអាស៊ីទៅអឺរ៉ុប។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង លោកជំទាវ អ៊ុលគូ កូចាអេហ្វេ បានប្តេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា នៅក្នុងការពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើង ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន