រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភាចុះពិនិត្យមើលវឌ្ឍនភាពការងារ និងការប្រែប្រួលអាកាសធាតុនៅក្នុងខេត្តកែប
គណៈកម្មការរដ្ឋសភាចុះពិនិត្យមើលវឌ្ឍនភាពការងារ និងការប្រែប្រួលអាកាសធាតុនៅក្នុងខេត្តកែប
Prepaired By: NA1472 ​ Date: (9/1/2022 9:27:43 PM )

គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ អមដំណើរដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរជំនាញនានា ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវ របស់គណៈកម្មការទី៣ នៃរដ្ឋសភា នៅសាលប្រជុំសាលាខេត្តកែប។

នៅក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានគូសបញ្ជាក់- ថា បេសកកម្មរបស់គណៈកម្មការនាពេលនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីស្ថានភាពទូទៅ វឌ្ឍនភាពការងារ និងបញ្ហាប្រឈម នានា នៅក្នុងខេត្ត ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ជាពិសេស ចង់ដឹងពីការងារពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុក្នុងខេត្តឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីជាធាតុចូលក្នុងការរកយន្តការដោះស្រាយឲ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម ងួន ប៊ៀន តំណាងរាស្ត្រមណ្ឌលខេត្តកែប និងមន្ត្រីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ កម្ពុជាដំណាក់កាលទី៣ (CCCA3)។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូរដ្ឋសភាថា គណៈបញ្ជាការឯកភាពខេត្ត មាន មន្ទីរជំនាញ អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បណ្តាកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានអនុវត្តតួនាទីភារកិច្ចដោយទទួលខុសត្រូវ ដោយ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ទូទាំងខេត្តមានភាពល្អប្រសើរ។ ប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពសុខដុមរមនា ក្រោមម្លប់សន្តិភាព។ ខេត្តបានធ្វើការបង្ក្រាបអំពើចោរកម្ម ល្បែងស៊ីសង និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ធានាបាននូវសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងបង្កលក្ខណ:ជូនភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តក្នុងខេត្តបានយ៉ាងល្អប្រសើរ។

ឯកឧត្តមបន្តថា ចំពោះបញ្ហាបរិស្ថាន រដ្ឋបាលខេត្ត បានបន្តខិតខំបំផុសធ្វើអនាម័យ បរិស្ថាន លើកកម្ពស់សោភណភាពសារធារណៈ ហើយខេត្តបានទទួលជ័យលាភីស្នាដៃដឹកនាំជាបន្តបន្ទាប់ លើផ្នែកសោភណភាព បរិស្ថាន អប់រំ និងទេសចរណ៍។ ចំពោះវិស័យផ្សេង ដែលពាក់ព័ន្ធនឹងគណៈកម្មការរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញ បានខិតខំប្រឹងប្រែងធ្វើយ៉ាង ឲ្យការផ្តល់សេវាសាធារណៈជូនប្រជា- ពលរដ្ឋបានទាន់ពេលវេលា និងឆាប់រហ័សទៅតាមតម្រូវការពួកគាត់ ជាពិសេសខិតខំកៀរគរអ្នកវិនិយោគមកធ្វើការបណ្តាក់ទុននៅក្នុង ខេត្តកែបឲ្យបានច្រើន ដើម្បីជួយបង្កើតការងារជូនប្រជាពលរដ្ឋធ្វើការ ឬប្រកបមុខរបរកែប្រែជីវភាពឲ្យកាន់តែប្រសើរ រួមចំណែកកាត់- បន្ថយការធ្វើចំណាកស្រុក ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ក្រោយពីបានស្តាប់ការរាយការណ៍របស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញនានារួចមក ឯកឧត្តម ឡូយ សុផាត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត គ្រប់ផ្នែកទាំងអស់ ដែលបានខិតខំពុះពារគ្រប់បែបយ៉ាង ក្នុងការថែរក្សា ព្រៃធម្មជាតិ ជាពិសេសគឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ឯកឧត្តមក៏បានផ្តាំផ្ញើរដល់រដ្ឋបាលខេត្ត បន្តខិតខំបន្ថែមទៀតក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាល- ទី៤ របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ជាពិសេសគឺត្រូវរួមគ្នាថែក្សាបរិស្ថានឲ្យបានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មក កម្សាន្តនៅខេត្តកែបអោយបានច្រើន ដោយខេត្តកែបជាខេត្តមួយសំបូរទៅដោយសក្តានុពលធម្មជាតិ និងជាប៉ូលទេសចរណ៍ក្នុងតំបន់ ផងដែរ។

បន្ទាប់មក គណៈប្រតិភូគណៈកម្មការទី៣ នៃរដ្ឋសភា បានអញ្ជើញចុះពិនិត្យសិក្សាស្វែងយល់នៅតំបន់មួយចំនួន នៅក្នុងខេត្តកែប ដែល ទីតាំងខ្លះបានទទួលរងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុរួមមាន៖

១-ទំនប់ប៉ោហេង  ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប

២-ភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ បានទទួលរងផលប៉ះពាល់ពីករណីទឹកប្រៃហូចូលស្រែ (នៅចំនុចតាពីង) និងការទទួលរង នូវខ្យល់កន្ត្រាក់។

៣-វារីវប្បកម្ម ភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ

៤-ភូមិអំពេង ស្រុកដំណាក់ចង្អើរ ដែលទទួលរងផលប៉ះពាល់ពីខ្យល់កន្រ្តាក់ជាញឹកញាប់នៅក្នុងរដូវវស្សា ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន