សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA)
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការសមាជិកសភាស្រ្តី (WAIPA)
Prepaired By: NA1472 ​ Date: (8/29/2022 10:00:19 PM )

នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២​ នៃរដ្ឋសភា និងជាប្រធានគណៈកម្មាធិការស្រ្តី (WAIPA) នៃមហាសន្និបាតអន្តរសភា អាស៊ានអាយប៉ា លើកទី៤៣ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មាធិការសមាជិកសភាស្រ្តី (Meeting of Coordinating Committee on WAIPA) តាមប្រព័ន្ធនិមិ្មត ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនាពេលនេះ មានការចូលរួមពីគណៈប្រតិភូប្រទេសជាសមាជិក WAIPA មន្រ្តីពាក់ព័ន្ធ និងអ្នកជំនាញមកពីវិទ្យាស្ថានចក្ខុវិស័យ អាស៊ី (AVI) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) សរុបប្រមាណ៥០រូប។

ថ្លែងក្នុងសុន្ទរកថាបើកស្វាគមន៍ លោកជំទាវ កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនាពេលនេះធ្វើឡើងដើម្បីជាការ ឆ្លើយតបទៅនឹងការកើនឡើងនៃភាពមិនច្បាស់លាស់ និងការប្រែប្រួលជាសកល។ ជាក់ស្តែង ការរាតត្បាតនៃជំងឺកូវីដ-១៩ និងការ ប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយ និងភាពតានតឹង បាននិងកំពុងជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពទាំងអស់ នៃសិទ្ធិ និងជីវភាពរបស់ស្ត្រី ហើយបានបង្អាក់ ឬធ្វើឱ្យធ្លាក់ចេញពីដំណើរឆ្ពោះទៅរកការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហ- ប្រជាជាតិ ជាពិសេស SDG5 ដែលមានគោលបំណង “សម្រេចបានសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងកុមារី ទាំងអស់”។ ឈរលើស្មារតីនេះ លោកជំទាវក៏បានធ្វើការអំពាវនាវឱ្យសមាជិកអន្តរសភាអាស៊ាន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ កិច្ចសហការពហុវិស័យ និងភាពជាដៃគូពហុភាគី ដែលយើងចាំបាច់ត្រូវរួមសហការដោះស្រាយជាមួយគ្នាច្រើនជាងពេល- ណាៗទាំងអស់។ លោកជំទាវបានសង្កាត់ធ្ងន់អំពីការកសាងប្រព័ន្ធអភិបាលកិច្ចឱ្យកាន់តែមានភាពធន់ ដោយត្រូវដាក់ស្ត្រី និងកុមារីជា ចំណុចកណ្តាលនៃផែនការ និងសកម្មភាព ដោយបញ្ចូលទស្សនៈយេនឌ័រទៅក្នុងច្បាប់ និងគោលនយោបាយជាតិរបស់អាស៊ាន។ ជាមួយ គ្នានេះ ការកសាងប្រព័ន្ធអភិបាលកិច្ច​ ប្រកបដោយនវានុត្តន៍ បរិយាបន្ន និរន្តរភាព និងភាពធន់។ លោកជំទាវក៏បានធ្វើការលើកឡើងអំពី បញ្ហប្រឈមជាសកល ដែលទាមទារឱ្យតួនាទីរបស់ស្ត្រីជាតំណាងរាស្រ្ត កាន់តែមានភាពចាំបាច់ និងសកម្មបន្ថែមទៀត ក្នុងការផ្តល់ ដំណោះស្រាយចំពោះបញ្ហាប្រឈមជាសកលដែលកំពុងលេចឡើងអស់ទាំងនេះ។​ លោកជំទាវ បានគូសបញ្ជាក់ថា ស្ត្រីដើរតួនាទីយ៉ាង- សំខាន់ និងចាំបាច់ខ្លាំងណាស់ចំពោះសុខភាពសាធារណៈ និងសន្តិភាព និងសន្តិសុខ ប៉ុន្តែនេះមិនទាន់ត្រូវបានទទួលស្គាល់ និងសាទរ នៅឡើយទេ។

ជាការអនុវត្តជាក់ស្តែង កិច្ចប្រជុំនាពេលនេះបានប្រមូលធាតុចូលពីសមាជិកសភា AIPA សម្រាប់សេចក្តីព្រាងសេចក្តីសម្រេចដែលនឹង ត្រូវដាក់ក្នុងកិច្ចប្រជុំគណៈកម្មាធិការ WAIPA នៃមហាសន្និបាត AIPA លើកទី៤៣ នៅខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំបានពិភាក្សាទៅលើ ផលប៉ះពាល់បណ្តាលមកពីជំងឺឆ្លងរាតត្បាត COVID-19 ទៅលើជីវភាពរស់នៅរបស់ស្ត្រី និងក្មេងស្រី ព្រមទាំងវាយតម្លៃលើការឆ្លើយតប និងយន្តការនានាក្នុងតំបន់ និងរិះរកវិធីសាស្រ្ត ដើម្បីបង្កើនការចូលរួមដោយស្មើភាពរបស់ស្ត្រីក្នុងនយោបាយ រួមទាំងលទ្ធភាពក្នុងការ បង្កើនចំនួនសមាជិកសភាស្ត្រីអប្បបរមាដែលចូលរួមក្នុងមហាសន្និបាត AIPA។

ក្នុងកិច្ចប្រជុំនេះផងដែរ គណៈប្រតិភូមកពីប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាគណៈប្រតិភូសភាកម្ពុជារួមមាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោកជំទាវ ឃួន ឃុនឌី សមាជិក ព្រឹទ្ធសភា ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា រួមនឹងមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានសភាកម្ពុជា បានធ្វើ ការពិភាក្សាយ៉ាងផុលផុសលើកប្រធានបទដ៏សំខា​ន់ចំនួន២ ស្តីពី “តួនាទីរបស់សមាជិកសភាក្នុងការលើកកម្ពស់ការស្តារឡើងវិញទៅ នឹងការឆ្លើយតបយេនឌ័រ ក្រោយវិបត្តិនៃមេរោគរាតត្បាតសកល Covid-19” និង “តួនាទីរបស់សមាជិកសភាក្នុងការជំរុញវឌ្ឍនភាព នៃរបៀបវារៈ ស្រ្តី សន្តិភាព និងសន្តិសុខ”។ អំឡុងពេលនៃការពិភាក្សានេះដែរ Dr. Lison Guignard ជាអ្នកជំនាញមកពីមជ្ឈមណ្ឌល សភាអាស៊ី បានធ្វើបទបង្ហាញស្តីពី “របៀបដែលជំងឺកូវីត-១៩ បានជះឥទ្ធិពលទៅលើសុខមាលភាពរបស់ស្រ្តី” និងប្រធានបទទី២ ស្តីពី “ផលប៉ះពាល់នៃជំលោះ និងសង្គ្រាម ក្នុងការជំរុញវឌ្ឍនភាពនៃរបៀបវរៈស្រ្តី សន្តិភាព និងសន្តិសុខ” ដែលត្រូវបានធ្វើបទបង្ហាញ ដោយ បណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន