សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភារៀបចំសិក្ខាសាលាស្តីពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ
រដ្ឋសភារៀបចំសិក្ខាសាលាស្តីពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ
Prepaired By: NA1472 ​ Date: (7/26/2022 8:16:06 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើក សិក្ខាសាលា ស្តីពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅវិមានរដ្ឋសភា។

សិក្ខាសាលានេះរៀបចំឡើងដោយគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ជាប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា លោកជំទាវ បណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នពាក់ពន្ធ័ មន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។

ថ្លែងស្វាគមន៍ក្នុងអង្គសិក្ខាសាលា ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបង្កើនការយល់- ដឹង និងលើកកម្ពស់ការចូលរួមរបស់សាធារណជនទៅលើតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណើរការនៃការរៀបចំផែនការ ថវិកានិងការអនុវត្តផែនការថវិកានៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ឯកឧត្តមប្រធានគណៈកម្មការទី២នៃរដ្ឋសភាបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ និងកំណត់កម្មវិធីកំណែទម្រង់ជា ឧបករណ៍គោលនយោបាយដ៏សំខាន់ សម្រាប់ដោះស្រាយបញ្ហាប្រឈម និងបង្កើតឱកាសថ្មីៗសម្រាប់វឌ្ឍនភាព និងវិបុលភាព។ ក្នុង ស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមរៀបចំ និងអនុវត្តកំណែទម្រង់ជាច្រើន ក្នុងវិស័យសាធារណៈ ជាពិសេសកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិនៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់ សម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាពនៅកម្រិតថ្នាក់ក្រោមជាតិជាដើម។ល។

ឯកឧត្តមក៏បានលើកឡើងពីផលលំបាកក្នុងការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយសារតែមានជំងឺកូវីដ-១៩ ក្នុងបណ្ដាឆ្នាំ កន្លងមក។ ក្នុងបរិបទនេះ ថវិកាជាតិត្រូវបានផ្តោតអាទិភាពខ្ពស់បំផុតលើការចំណាយចាំបាច់ទាំងឡាយ សំដៅទប់ទល់ការរាតត្បាត និង កាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលកិច្ចការនេះ នាំឱ្យមានបច្ច័យឬផលប៉ះពាល់ខ្លះ លើដំណើរការ និងកម្មវិធីកំណែទម្រង់ ហិរញ្ញវត្ថុសាធារណៈ។

នៅក្នុងចំណាប់អារម្មណ៍ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា អង្គសិក្ខាសាលានាឆ្នាំនេះគឺជាវេទិកាមួយពិសេសជាងឆ្នាំកន្លងទៅ ដោយឆ្នាំ២០២៣គឺជា ដំណាក់កាលដែលកម្ពុជាបន្តការងារស្ដារសង្គម សេដ្ឋកិច្ចឡើងវិញ នឹងត្រូវបោះជំហានលើមាគ៌ាថ្មីនៃគន្លងអភិវឌ្ឍបន្ទាប់ពីវិបត្តិកូវីដ១៩ ខណៈដែលអាណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភានឹងត្រូវបញ្ចប់។ ទន្ទឹមនឹងនេះ ការជួបជុំដោយផ្ទាល់នាពេលនេះពិតជា មានសារសំខាន់ក្នុងការចែករំលែកនូវព័ត៌មាន និងចំណេះដឹងឱ្យកាន់តែលម្អិត និងទូលំទូលាយ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ន នីតិប្រតិបត្តិក្នុងបរិបទដែលស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល ភូមិសាស្រ្តនយោបាយសកល ប្រែប្រួលយ៉ាងរហ័ស ដែលបង្កើត នូវបច្ច័យ និងផលវិបាកជាច្រើន ដល់ការគិតគូរ និងការរៀបចំក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ សាធារណៈសម្រាប់ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ឯកឧត្តម សូមកោតសរសើរចំពោះរាជរដ្ឋា- ភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ ឡើងជាលំដាប់ បើទោះបីមានការប្រឈមនឹងការលំបាក ក្នុងការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយសារតែមានជំងឺ កូវីដ-១៩ ក្នុងបណ្ដាឆ្នាំកន្លងមកក្ដី។ ក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ ឯកឧត្តមសូមលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា បន្តគាំទ្រ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ ការអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗលើគ្រប់វិស័យ ដើម្បីបង្កភាពងាយ- ស្រួល និងបង្កើតបរិយាកាសការធ្វើអាជីវកម្មនិងវិនិយោគ។ ទន្ទឹមនឹងនោះ ក៏ត្រូវធ្វើការតាមដាន និងត្រួតពិនិត្យលើការងារអនុវត្តច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗឱ្យបានម៉ត់ចត់ និងប្រសិទ្ធភាពខ្ពស់ផងដែរ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា នឹងចូលរួមក្នុងការ ពិភាក្សាផ្លាស់ប្ដូយោបល់គ្នាទៅវិញទៅមក ដើម្បីជាធាតុចូលសម្រាប់ប្រើប្រាស់ និងជាមូលដ្ឋាន ក្នុងការឈានទៅពិភាក្សា និងអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នាពេលខាងមុខ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន