រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយ ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬ...
គណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយ ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬ...
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/20/2022 8:20:10 PM )

អន្តរគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានជួប ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីពិនិត្យពិភាក្សាលើសេចក្តី- ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម ឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយ ក្នុងករណីមានគ្រោះមហន្តរាយ នុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជម្រាបជូនអង្គប្រជុំថា អនុសញ្ញានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើត និងលើកកម្ពស់ក្របខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិ និងផ្តល់ជំនួយជាធនធានមនុស្ស សម្ភារៈ និងឧបករណ៍បច្ចេកទេសឱ្យគ្នា ទៅវិញទៅមក រវាងរដ្ឋជាសមាជិក និងអង្គការអន្តរជាតិពាក់ព័ន្ធនានា ដើម្បីធានាការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យ និងផល ប៉ះពាល់ ព្រមទាំងការការពារជីវិតមនុស្ស សត្វ និងបរិស្ថាន ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្មកើត- ឡើងនៅក្នុងរដ្ឋភាគីឬតំបន់ណាមួយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនអង្គប្រជុំថា ការផ្តល់សច្ចាប័នចូលជារដ្ឋភាគី នៃអនុសញ្ញាស្តីពីជំនួយ ក្នុងករណីមានគ្រោះមហន្តរាយ នុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានប្រយោជន៍ ដូចជា មានសិទ្ធិទទួលបានជំនួយតាមរយៈការ- ធ្វើដំណើរទៅរដ្ឋភាគីណាមួយផ្សេងទៀតដោយផ្ទាល់ ឬតាមរយៈទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដើម្បីសុំផ្តល់ជំនួយក្នុងក្របខ័ណ្ឌ នៃអនុសញ្ញានេះ ហើយទីភ្នាក់ងារនេះមានកាតព្វកិច្ចត្រូវឆ្លើយតបវិញភ្លាមៗ ព្រមទាំងសម្របសម្រួលក្នុងការផ្តល់ជំនួយនេះ ទាំងផ្នែក បច្ចេកទេស កិច្ចសហប្រតិបត្តិការ និងថវិកា ក្មុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្មកើតឡើងនៅក្នុងរដ្ឋភាគី ឬនៅក្នុងតំបន់ណាមួយ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការចូលជារដ្ឋភាគីនៃអនុសញ្ញានេះ អាចទទួលបានជំនួយបច្ចេកទេសជា ឧបករណ៍ សម្ភារៈ និងថវិកា ក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុនៅក្នុង ឬនៅក្បែរប្រទេសកម្ពុជា ឬប្រទេសក្នុងតំបន់ណាមួយដែលអាចបង្កឱ្យ មានផលប៉ះពាល់ដល់កម្ពុជា ដើម្បីធានាថាមានការទទួលខុសត្រូវលើផលវិបាកពីការសាយភាយសារធាតុវិទ្យុសកម្មមកលើបរិយាកាស និងបរិស្ថានរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា ថ្វីត្បិតតែអនុសញ្ញានេះនឹងផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា និងរដ្ឋភាគី ដូចបានរៀបរាប់ ខាងលើ ប៉ុន្តែដើម្បីការពារអធិតេយ្យភាព និងផលប្រយោជន៍ជាតិ រាជរដ្ឋាភិបាលបានរៀបចំធ្វើការរក្សាសិទ្ធិដោយប្រកាសមិនអនុវត្ត កាតព្វកិច្ចដូចមានចែងក្នុងកថាខណ្ឌទី២នៃមាត្រា១០ ស្តីពីការទាមទារ និងសំណង និងកថាខណ្ឌទី២នៃមាត្រា១៣ ស្តីពីដំណោះស្រាយ វិវាទនៃអនុសញ្ញានេះ។

ជួសមុខគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានសម្តែងនូវការ- កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល អង្គភាពនានា និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងខិតខំអនុវត្តភារកិច្ចជំនាញយ៉ាងសកម្ម ក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋា- ភិបាលទទួលបានលទ្ធផលគួរជាទីមោទនៈ ពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគិតយុត្តនានា ដើម្បីរួមចំណែកអនុវត្តវិធានការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិថែមទៀត ឈានទៅសម្រេចបានគោលដៅ នៃចក្ខុវិស័យ កម្ពុជា ២០៣០និង២០៥០ និងស្របតាមទិសដៅដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវបានលើកឡើងដែរថា ច្បាប់នេះនឹងផ្តល់អត្តប្រយោជន៍ជាច្រើនដល់កម្ពុជា បន្ទាប់ពីបានចូលជារដ្ឋភាគី នៃអនុសញ្ញាស្តីពី ជំនួយ ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម។

លោកជំទាវប្រធានគណៈកម្មការ ក៏បានមានប្រសាសន៍បញ្ជាក់ថា ក្រោយពីបានស្ដាប់ការពន្យល់បកស្រាយរបស់ក្រសួងជំនាញរួចហើយ គណៈកម្មការរដ្ឋសភាបានឯកភាពសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី នៃ អនុសញ្ញា ស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

សូមជម្រាបថា បច្ចុប្បន្នអនុសញ្ញានេះមានសមាជិកសរុបចំនួន១១២ប្រទេស និងអង្គការអន្តរជាតិចំនួន៤ រួមមាន សហគមន៍ថាមពល បរមាណូអឺរ៉ុប អង្គការសុខភាពពិភពលោក អង្គភាពស្បៀងអាហារពិភពលោក និងអង្គការឧតុនិយមពិភពលោក។ ប្រទេសក្នុងតំបន់ អាស៊ានចំនួន៧ ក៏បានចូលជាសមាជិករួចហើយរួមមាន ប្រទេសថៃ ឡាវ សឹង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ រដ្ឋទាំងអស់ ព្រមទាំងអង្គការអន្តរជាតិពាក់ព័ន្ធផ្សេងៗទៀតអាចចូលជារដ្ឋភាគី ឬសមាជិកអនុសញ្ញានេះបាន តាមរយៈការដាក់តម្កល់ លិខិតូបករណ៍នៃការចូលជារដ្ឋភាគី ទៅអ្នកទុកដាក់ឯកសារដែលជាអគ្គនាយកនៃទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ ហើយការចូល ជារដ្ឋភាគីនេះមិនតម្រូវឱ្យបង់ថវិកាទេ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន