សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានទី១រដ្ឋសភា អញ្ជើញចូលរួមប្រជុំដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្ត កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង រវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាម សម្រាប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា
អនុប្រធានទី១រដ្ឋសភា អញ្ជើញចូលរួមប្រជុំដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្ត កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង រវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាម សម្រាប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា
Prepaired By: NA1472 ​ Date: (2/22/2022 11:06:35 PM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពីវឌ្ឍនភាព នៃការអនុវត្ត កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយម- វៀតណាម សម្រាប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ឯកឧត្តម អស់លោក ជាប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការចំពោះកិច្ច និងគណៈកម្មការប្រតិបត្តិរបស់រដ្ឋសភា ទទួលបន្ទុកអនុវត្តអនុស្សរណៈយោគយល់ ស្តីពីជំនួយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ផ្តល់ជូនរដ្ឋ និងប្រជាជនកម្ពុជានូវសំណង់អគាររបស់រដ្ឋសភា។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោង (PMU) បានមានប្រសាសន៍ថា កិច្ចព្រម- ព្រៀងហិរញ្ញប្បទានលើគម្រោងសាងសង់អគាររដ្ឋបាលថ្មី នៃរដ្ឋសភាកម្ពុជា ត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចុះហត្ថលេខានៅទីក្រុងហាណូយ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ រួមមាន៨មាត្រា ហេីយ មាត្រានីមួយៗដែលបានចែងពីស្ថាប័នពាក់ព័ន្ធ និងមុខការដែលត្រូវអនុវត្ដ នៅក្នុងដំណើរការសាងសង់អគាររដ្ឋបាល កម្ពស់១២ជាន់ រួមទាំងការបំពាក់សម្ភារៈ ដែលមានទឹកប្រាក់មិនលើសពី២៥លានដុល្លារអាមេរិក ដោយប្រើរយៈពេលអនុវត្ត៣ឆ្នាំ។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានបន្ថែមថា អនុលោមតាមច្បាប់ស្តីពីសំណង់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាន អនុញ្ញាតជូនអគ្គលេខាធិការដ្ឋានរដ្ឋសភារួចហើយ នូវលិខិតអនុញ្ញាតសាង់សង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ដោយអនុវត្តទៅតាម នីតិវិធិ និងច្បាប់កម្ពុជា ជាធរមាន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីសម្រាប់រដ្ឋសភាកម្ពុជា ត្រូវបាន ចាប់ផ្តើមឡើងតាមអនុស្សរណៈយោគយល់ស្តីពីជំនួយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមផ្តល់ជូនរដ្ឋ និងប្រជាជនកម្ពុជា នូវសំណង់ អគារធ្វើការងាររបស់រដ្ឋសភាកម្ពុជា ដែលមានទឹកប្រាក់២៥លានដុល្លារអាមេរិក។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា អនុលោមតាម កិច្ចព្រមព្រៀងនេះ អង្គភាពគ្រប់គ្រងគម្រោង សម្រាប់អនុវត្តគម្រោងសាង់សង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភាកម្ពុជាត្រូវបានបង្កើត ឡើងដោយអនុលោមតាមអនុក្រិត្យលេខ៧៤ អនក្រ.បក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល ដែលបានធ្វើបច្ចុប្បន្ន- ភាព មកជាអនុក្រិត្យលេខ១៨១អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការដាក់អោយប្រើប្រាស់នីតិវិធីរួមសម្រាប់គ្រប់គ្រងការរៀបចំ និង ការតាមដានការអនុវត្តគម្រោងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍ ហើយបានដំណើរការជ្រើសរើសក្រុមហ៊ុន ទីប្រឹក្សាអន្តរជាតិ តាមនីតិវិធី ដេញថ្លៃប្រកួតប្រជែង ជាលក្ខណៈអន្តរជាតិ តាមវិធីសាស្រ្តជ្រើសរើស ផ្អែកលើគុណភាព ដោយជ្រើសរើសបានក្រុមហ៊ុនអារឆេថាយ (ខេមបូឌា) អិលធីឌី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០កន្លងទៅ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការរដ្ឋសភា និងក្រុមការងារ ចំពោះកិច្ច ដំណើការអនុវត្តគម្រោង និងបានស្នើឲ្យបន្តអនុវត្តអោយបានម៉ត់ចត់ដោយផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន