សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបប្រជុំពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ ទាក់ទងនឹងការវិនិយោគរវាងអាស៊ាន-ឥណ្ឌា និងរវាងអាស៊ានជាមួយតំបន់រដ្ឋបាលពិសេសហុងកុង
រដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបប្រជុំពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ ទាក់ទងនឹងការវិនិយោគរវាងអាស៊ាន-ឥណ្ឌា និងរវាងអាស៊ានជាមួយតំបន់រដ្ឋបាលពិសេសហុងកុង
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/12/2020 11:57:38 PM )

ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និង ឯកឧត្តម ឈាង  វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បាន ដឹកនាំសហការី ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្ម ពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ចំនួន២ ដែលទាក់ទងនឹង ការវិនិយោគរវាងអាស៊ាន-ឥណ្ឌា និងរវាងអាស៊ាន ជាមួយតំបន់រដ្ឋបាលពិសេសហុងកុង នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅ វិមានរដ្ឋសភា។

សេចក្ដីព្រាងច្បាប់ទាំង២នោះមាន៖

១.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី សហប្រតិបត្តិ- ការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

២.សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិ អាស៊ី- អាត្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

តំណាងរាជរដ្ឋាភិបាល បានជម្រាបជូនរដ្ឋសភាថា កិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី សហប្រតិបត្តិ- ការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា មានគោលបំណងជំរុញការវិនិយោគ និងបង្កើត របបវិនិយោគដោយសេរី ងាយស្រួល តម្លាភាព និងប្រកួតប្រជែង ដែលធ្វើឱ្យមានសេរីភារូបនីយកម្មការវិនិយោគកាន់តែខ្លាំងឡើងបន្ថែម ទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ ធ្វើការសម្របសម្រួលការវិនិយោគ បង្កើតនូវវិធាន បទប្បញ្ញត្តិវិនិយោគ និងផ្ដល់ការ ការពារ ការវិនិយោគ ដែលមានតម្លាភាពចំពោះវិនិយោគិននៃភាគីម្ខាងទៀត ដោយឈរលើមូលដ្ឋានស្មើភាព និងផ្ដល់ផលប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។

ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញារួមរបស់ប្រទេសទាំងអស់ ដើម្បីបង្កើតនិងលើកកម្ពស់តំបន់ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់អាស៊ាន-ឥណ្ឌា ដែលរួមមានតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទំនិញ សេវាកម្មនិងការវិនិយោគ។ ភាគីទាំងពីរក៏មាន ភារកិច្ចផ្ដល់នូវប្រព្រឹត្តកម្មត្រឹមត្រូវ ស្មើភាព ដើម្បីឱ្យវិនិយោគិនដែលកំពុងវិនិយោគលើទឹកដីរបស់ខ្លួន ទទួលបាននូវការការពារ និង សន្តិសុខពេញលេញ ព្រមទាំងមិនធ្វើឱ្យខូចប្រយោជន៍ដល់ការគ្រប់គ្រង ការថែរក្សា ការប្រើប្រាស់ ការទទួលផល និងការចាត់ចែង ការវិនិយោគ ដោយវិធានការមិនសមហេតុផលឬរើសអើងពីភាគីណាមួយឡើយ។

តំណាងរាជរដ្ឋាភិបាល បានបន្តថា ចំណែកកិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាត្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន មានគោលបំណងសំខាន់ជំរុញនៃលំហូរវិនិយោគរវាង តំបន់រដ្ឋបាលពិសេសហុងកុង និងបណ្តារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តាមរយៈការបង្កើតឱ្យមាននូវបរិយាកាសធុរកិច្ច ដែលមានលក្ខណៈអំណោយផល ដើម្បីជំរុញគំនិតផ្តួចផ្តើមផ្នែកធុរកិច្ចសម្រាប់ការវិនិយោគឱ្យកាន់តែប្រសើរឡើង ក្នុងចំណោមភាគីនៃ កិច្ចព្រមព្រៀង។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងខាងលើក៏ជាផ្នែកដ៏ធំមួយក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ច និងសេរីភាវូបនីយកម្មពាណិជ្ជកម្មរវាង ភាគីដែលត្រូវបានផ្តួចផ្តើមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង តាមរយៈការផ្តល់នូវការធានា សម្រាប់ការវិនិយោគ និងកិច្ចការពារពេញលេញ ចំពោះវិនិយោគិននៃភាគីម្ខាង ប្មវិនិយោគិននៃរដ្ឋមិនមែនភាគីលើទឹកដី នៃភាគីម្ខាងទៀត ដោយឈរលើ មូលដ្ឋានស្មើភាព និងគ្មានការរើសអើង ហើយផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

បន្ទាប់ពីបានស្តាប់ការបកស្រាយពន្យល់ពីតំណាងរាជរដ្ឋាភិបាលរួចមក គណៈកម្មការរដ្ឋសភាបានគាំទ្រ និងសម្រេចបញ្ជូនកិច្ចព្រម- ព្រៀងទាំងពីរនេះ ជូនទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភា នាពេលខាង មុខ។

គណៈកម្មការជំនាញរដ្ឋសភាបានលើកឡើងថា សេចក្តីព្រាងច្បាប់ទាំងពីរ នឹងក្លាយជាលិខិតូបករណ៍អន្តរជាតិដ៏មានសារៈសំខាន់ក្នុង ការទាក់ទាញវិនិយោគិនពីប្រទេសឥណ្ឌា និងក្រុមហ៊ុន ដែលចុះបញ្ជីនៅតំបន់រដ្ឋបាលពិសេសហុងកុង មកបណ្តាក់ទុនវិនិយោគនៅ កម្ពុជា ប្រកបដោយទំនុកចិត្តនិងភាពជឿជាក់លើរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន