សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទាក់ទងនឹងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ បន្ទាប់ពីពិនិត្យសិក្សារួច
គណៈកម្មការជំនាញនៃរដ្ឋសភា សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ទាក់ទងនឹងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ បន្ទាប់ពីពិនិត្យសិក្សារួច
Prepaired By: NA1472 ​ Date: (9/21/2020 11:19:41 PM )

សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវ បានអន្តរគណៈកម្មការជំនាញនៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា សហការ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ដែលមាន ឯកឧត្តម ឈាង វុន ជាប្រធាន លើកយកមកពិនិត្យសិក្សាជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងសហការី នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា កន្លងមកគណៈកម្មការបានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សា និងបានធ្វើការ កែសម្រួលលើខ្លឹមសារ ពាក្យពេចន៍អក្ខរាវិរុទ្ធ នៃសេចក្តីព្រាងច្បាប់នេះខ្លះៗរួចមកហើយ ដើម្បីឲ្យមានលក្ខណៈសមស្របទៅតាមទម្រង់ ច្បាប់។ ក្នុងជំនួបពិភាក្សាជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ គណៈកម្មការក៏បានស្ដាប់នូវការបកស្រាយរបស់តំណាងរាជរដ្ឋាភិ- បាលយ៉ាងក្បោះក្បាយ និងបានយល់ច្បាស់គ្រប់ជ្រុងជ្រោយ ដូចនេះគណៈកម្មការសម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពី ពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិននេះ ទៅគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីដាក់បញ្ចូលក្នុង របៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ។

លោកជំទាវក៏បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃសេចក្តីព្រាងច្បាប់នេះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាការឆ្លើយ តបទៅនឹងការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ និងសម្រួលដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនកិច្ចប្រជុំថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចុះហត្ថ- លេខានៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ហើយកិច្ចព្រម- ព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនេះ មានគោលបំណងដូចជា៖

ទី១-ធ្វើសេរីភាវូបនីយកម្មនិងសម្រួលពាណិជ្ជកម្មទំនិញរវាងភាគីនៃកិច្ចព្រមព្រាងតាមរយៈលុបបំបាត់ពន្ធគយនិងរបាំងមិនមែនពន្ធគយ

ទី២-ធ្វើសេរីភាវូបនីយកម្មនិងសម្រួលពាណិជ្ជកម្មសេវាកម្មឲ្យបានច្រើនវិស័យ ទី៣-ជំរុញនិងលើកកម្ពស់កាលានុវត្តភាពវិនិយោគ

ទី៤-ពង្រឹងការធ្វើពិពិធកម្មលើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្មវិនិយោគនិងសេដ្ឋកិច្ចរវាងភាគីទាំងអស់

ទី៥-ផ្តល់ប្រព្រឹត្តិបត្តិកម្មពិសេសដល់សមាជិកអាស៊ាន ជាពិសេសសមាជិកអាស៊ានចូលថ្មី ដើម្បីសម្រួលដល់ការធ្វើសមាហរណកម្ម សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន