សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងល្អនៃថ្នាក់ដឹកនាំកម្ពុជា-ឡាវ ជំនាន់មុន​ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើនិវត្តន៍ជន​ និងមនុស្សចាស់ទាំងសុខភាព​ និងជីវភាព __ សភាកម្ពុជាចូលរួមកិច្ចប្រជុំ គណៈកម្មការអប់រំ វប្បធម៌ និងផ្សព្វផ្សាយនៃសភានិយាយភាសាបារាំង (APF) នៅប្រទេសរ៉ូមានី __ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជេីញចូលរួមសិក្ខាសាលា ស្តីពី “ការអនុវត្តអភិបាលកិច្ចល្អរបស់សភា Workshop on Parliamentary Good Governance Practices” __ ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរបស់រដ្ឋសភា ជួបជាមួយអង្គការសង្គមស៊ីវិលដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងការយល់ដឹងពីក្របខ័ណ្ឌច្បាប់ថវិកាជាតិ
គណៈកម្មការជំនាញរបស់រដ្ឋសភា ជួបជាមួយអង្គការសង្គមស៊ីវិលដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងការយល់ដឹងពីក្របខ័ណ្ឌច្បាប់ថវិកាជាតិ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (7/30/2020 7:10:30 PM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា រួមជាមួយ គណៈកម្មការនានារបស់រដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយ វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (The NGO Forum on Cambodia) ដឹកនាំដោយ លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការនេះ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំនេះមានការធ្វើធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទមួយចំនួនដូចជា៖
១-របកគំហើញនៃការសិក្សារបស់ទ្រឹស្តីឯករាជ្យ ស្តីពីការចំណាយសាធារណៈរបស់រដ្ឋ សម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា និងអនុសាសន៍

២-របាយការណ៍អង្កេតការផ្សព្វផ្សាយថវិកានៅប្រទេសកម្ពុជា ឆ្នាំ២០១៩ និងអនុសាសន៍ និងរបកគំហើញនៃការសិក្សារបស់ទីប្រឹក្សា ឯករាជ្យស្តីពីការពិនិត្យលើក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ ស្តីពីការចូលរួមជាសាធារណៈ នៅក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ

៣- ផែនការឆមាសទី២ ឆ្នាំ២០២០ និងកិច្ចសហប្រតិបត្តិការរវាង អង្គការសង្គមស៊ីវិល និងរដ្ឋសភាជាតិ

៤-ស្វែងយល់ពីផែនទីបង្ហាញផ្លូវ ស្តីពីដំណើរការនៃការរៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងដំណើរ- ការរៀបចំច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំជាមួយសង្គមស៊ីវិលនៅថ្ងៃនេះ គឺដើម្បីជជែកពិភាក្សាគ្នា ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកិច្ចប្រតិបត្តិការចំណូលចំណាយថវិកាជាតិ ឆ្នាំ២០២០ ដែលរដ្ឋសភាបានអនុម័តនាពេលកន្លង មក។ តែពេលនេះចំពេល ដែលកម្ពុជាកំពុងរងការរាតត្បាតដោយមេរោគកូវីដ១៩ ទន្ទឹមនឹងពេលដែលសហភាពអឺរ៉ុប បានដកប្រព័ន្ធ អនុគ្រោះពន្ធនាំចូលប្រមាណ២០ភាគរយ ឬស្មើនឹងទឹកប្រាក់១០០លានដុល្លារអាមេរិក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា គណៈកម្មការជំនាញរដ្ឋសភា អាចនឹងពិនិត្យសិក្សា អំពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២១នៅពេលខាងមុខ។ សម្រាប់កិច្ចពិភាក្សា នៅពេលនេះ នឹងអាចផ្តល់ជាមេរៀន បទពិសោធន៍ ពុទ្ធិ និងការយល់ ដឹងថ្មីៗ ដែលជាផលប្រយោជន៍ជូនដល់រដ្ឋាភិបាល រដ្ឋសភានិងប្រទេសជាតិ ក្នុងដំណើរការពិនិត្យ និងអនុម័តច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ជាមិនខានឡើយ។

លោកបណ្ឌិត  តឹក វណ្ណរ៉ា នាយកប្រតិបត្តិនៃអង្កការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងថា ការដែលរដ្ឋសភាអនុញ្ញាតឲ្យ សង្គមស៊ីវិលចូលជួបពិភាក្សានៅថ្ងៃនេះ ក៏ដូចជាពេលកន្លងមក  លោកចាត់ទុកថា គឺជាកក្តាគន្លឹះក្នុងការផ្លាស់ប្តូរព័ត៌មាន មតិយោបល់ និងការរកឃើញថ្មីៗ របស់សង្គមស៊ីវិលក្នុងការចូលរូមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។

លោកបណ្ឌិត បានបន្ថែមថា ការចូលរួមរបស់សាធារណជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺជាសិទ្ធិមួយ ដែលអាចរួមចំណែក ធ្វើអោយរាជរដ្ឋាភិបាលកាន់តែមានតម្លាភាព និងគណេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈកាន់តែមានភាពល្អប្រសើរ និងក៏ជាការ បង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋចំពោះរដ្ឋាភិបាលកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ ក្របខ័ណ្ឌគោលនយោបាយស្តីពីការគាំពារសង្គមថ្នាក់ជាតិឆ្នាំ២០១៦-២០២៥ បានបង្ហាញពីកម្មវិធីជំនួយជាសាច់ប្រាក់ សម្រាប់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។ អង្គការសង្គមស៊ីវិលសូមគាំទ្រចំពោះកម្មវិធីជំនួយជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងត្រូវបានគេអនុវត្ត ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ក្នុង ប៉ុន្មានខែថ្មីៗនេះ។

ថ្លែងបិទកិច្ចពិភាក្សា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចពិភាក្សានៅពេលនេះ បានផ្ដល់អត្ថប្រយោជន៍ និងការយល់ដឹងថ្មីៗដល់សមាជិករដ្ឋសភា។ សំណើរបស់ក្រុមអង្គការសង្គមស៊ីវិល គឺជាការផ្តល់ធាតុចូល ក៏ដូចជាការបំពេញបន្ថែមនូវ ព័ត៌មានសម្រាប់រដ្ឋសភាយកទៅសិក្សាស្រាវជ្រាវ ជាពិសេស ជាមូលដ្ឋានដល់ការពិភាក្សាដេញដោលស៊ីជម្រៅបន្ថែមទៀត ជាមួយ តំណាងរាជរដ្ឋាភិបាលទៅលើសេចក្តីព្រាងច្បាប់នានា ដែលមានការពាក់ព័ន្ធនឹងកញ្ចប់ថវិកាជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន