គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ជួបសម្តែងការគួរសមជាមួយអនុប្រធានគណៈកម្មការកិច្ចការបរទេស នៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ជួបសម្តែងការគួរសមជាមួយអនុប្រធានគណៈកម្មការកិច្ចការបរទេស នៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី
Prepaired By: NA1472 ​ Date: (10/15/2019 6:37:41 AM )

កំឡុងពេលនៃមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អង់ដ្រេ ឃ្លីម៉ូវ (Andrei Klimov) អនុប្រធានគណៈកម្មការ កិច្ចការបរទេស នៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP នៅរសៀលថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត Sava Centre នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។

ជាបឋម ឯកឧត្តម អង់ដ្រេ ឃ្លីម៉ូវ បានផ្ញើការសាកសួរសុខទុក្ខជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងសូមអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត  ឃួន សុដារី ដែលបានចូលរួមធ្វើសេចក្តី ថ្លែងការណ៍ ក្នុងសន្និសីទតាមប្រព័ន្ធអុីនធើណិត នាឱកាសនៃពិធីបុណ្យម៉ារ៉ាតុង លើកទី៤ ដែលធ្វើឡើងនាទីក្រុង Vladivostock នៃសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។

ក្នុងជំនួបនេះ ឯកឧត្តម អង់ដ្រេ ឃ្លីម៉ូវ បានស្នើដល់ លោកជំទាវ ឃួន សុដារី ក្នុងនាមជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ចូលរួមសហការ និងគាំទ្រ ដល់គំនិតផ្តួចផ្តើមក្នុងការរៀបចំជម្រុញឱ្យមាននូវវេទិកាឌីជីថលជាផ្លូវការមួយ (Digital Platform) សម្រាប់ជាមធ្យោបាយក្នុងការ ជួបប្រាស្រ័យទាក់ទងគ្នារវាងបណ្តាប្រទេសមកពីគ្រប់ទិសទីក្នុងពិភពលោក ក្នុងគោលបំណងចែករំលែកនូវទស្សនៈ បទពិសោធន៍ ក៏ដូច ជាដំណោះស្រាយនូវរាល់បញ្ហានានាទាក់ទងនឹងវប្បធម៌។

ឯកឧត្តមបានលើកឡើងថា នៅពេលដែលបច្ចេកវិទ្យាឌីជីថលកាន់តែវិវត្តទៅមុខយ៉ាងទំនើប និងត្រូវបានអនុវត្តនៅគ្រប់ទីកន្លែង គឺវាបាន បង្ហាញពីឱកាសយ៉ាងច្រើនសម្រាប់អង្គការនានាក្នុងនោះមាន ICAPP ក៏ដូចជាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ក្នុងការសម្រួលដល់ ការប្រាស្រ័យទាក់ទងគ្នា ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ អរិយធម៌ ក៏ដូចជាប្រជាធិបតេយ្យ និងតថភាព ជាក់ស្តែង ដែលកំពុងកើតមានឡើងក្នុងប្រទេសនីមួយ។

ឯកឧត្តមបានបន្ថែមទៀតថា ភាគីរុស្ស៊ីមានបច្ចេកទេសគ្រប់គ្រាន់ និងតម្រូវការចំណាយថវិកាមានកម្រិតទាបប៉ុណ្ណោះ ក្នុងការបង្កើតឱ្យ មាននូវប្រព័ន្ធឌីជីថល និងប្រើប្រាស់ជាផ្លូវការ ដើម្បីជាមធ្យោបាយក្នុងការទំនាក់ទំនងគ្នា។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ស្របពេលដែលពិភពលោកត្រូវការជាសំខាន់នូវសន្តិភាព ដែលជាបុរេលក្ខខណ្ឌ វប្បធម៌ក៏រិតតែមាន សារៈសំខាន់ផងដែរ។ ក្នុងន័យនេះ ឯកឧត្តម អង់ដ្រេ ឃ្លីម៉ូវ បានបញ្ជាក់បន្ថែមថា បើយើងគ្មានវប្បធម៌ទេនោះ យើងក៏មិនមានដែរនូវ អរិយធម៌ដ៏រុងរឿង។

ឯកឧត្តមបានសង្កត់ធ្ងន់ថា វប្បធម៌គឺគ្មានព្រំដែនកំណត់ឡើយ ហើយគណបក្សនយោបាយ ជាតួអង្គដ៏សំខាន់ក្នុងការពន្លឿននូវរាល់ ដំណើការនានា។

តាមគំនិតរបស់ ឯកឧត្តម អង់ដ្រេ ឃ្លីម៉ូវ ជាបឋមយើងត្រូវមានគេហទំព័រមួយដែលជាមូលដ្ឋានគ្រឹះ ក្នុងការឈានឆ្ពោះទៅធ្វើទំនើបកម្ម ការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធឌីជីថល។ ការណ៍ដែលឯកឧត្តមបានស្នើឱ្យកម្ពុជាជួយគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ដោយសារឯកឧត្តម បានជ្រាបច្បាស់ពីសសរស្តម្ភទាំងបួនរបស់ ACC ដែលក្នុងនោះមានការផ្សារភ្ជាប់វប្បធម៌ ទៅនឹងនវានុវត្ត។

ជាការឆ្លើយតបទៅនឹងសំណូមពររបស់ ឯកឧត្តម អង់ដ្រេ ឃ្លីម៉ូវ លោកជំទាវ ឃួន សុដារី បានឯកភាពតាមគំនិតផ្តួចផ្តើមនេះ ដោយនេះ ជាទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរពីការវិវត្តឥតឈប់ឈរ នៃបច្ចេកវិទ្យាពីមួយជំនាន់ទៅមួយជំនាន់។ លោកជំទាវ បានជម្រាបជូន ឯកឧត្តម អង់ដ្រេ ឃ្លីម៉ូវ ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គការ ដៃគូអភិវឌ្ឍន៍នានា បានចាប់ផ្ដើមពិភាក្សារួមគ្នា អំពីបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ សំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿន ដូចជា ទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗ អំពីការគ្រប់គ្រងផលិតកម្មជាដើម ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

លោកជំទាវបានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃសសរស្តម្ភទី៤របស់ACC ស្តីពីការលើកកម្ពស់វប្បធម៌ ជាមូលដ្ឋាននៃនវានុវត្តភាព ដែលប្រមូលផ្តុំលើមនុស្ស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់គុណតម្លៃមនុស្ស និងការផ្សារភ្ជាប់មនុស្សជាតិ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន