ឯកឧត្តម ស ចំរ៉ុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច ទី(គណៈកម្មការទី១) នៃរដ្ឋសភា៖ នៅក្នុងអាណត្តិទី៧នេះ គណៈកម្មការទី១ នៃរដ្ឋសភា ដែលមានសមាជិកចំនួន ៩ រូប បាននិងកំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ ដោយផ្អែកលើតួនាទីធំៗចំនួន ៣ គឺ៖
ទី១.ការងារនីតិកម្ម, ទី២.ការងារតាមដានការអនុវត្តច្បាប់ និងទី៣.ភារកិច្ចជាអ្នកតំណាង៖ ធ្វើជាសំឡេង និងជាតំណាងដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋ។
ក្នុងអាណត្តិទី៧៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចប្រធានរដ្ឋសភា គណៈកម្មការទី១ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះសួរនាំផ្ទាល់ជាមួយ «ដើមបណ្ដឹង» ដែលបានមកដាក់ពាក្យតវ៉ា ឬស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីស្វែងរកការពិត និងផ្តល់ភាពយុត្តិធម៌ជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។