សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វង សូត អញ្ជើញចូលរួមជំនួបពិភាក្សាទ្វេភាគី កម្ពុជា-វៀតណាម ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី
ឯកឧត្តម វង សូត អញ្ជើញចូលរួមជំនួបពិភាក្សាទ្វេភាគី កម្ពុជា-វៀតណាម ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី
Prepaired By: NA0989 ​ Date: (6/10/2026 7:55:11 PM )

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងជាអនុ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមអមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន វ៉ាន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ។

ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព ដោយផ្តោតលើការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពជាប្រពៃណីរវាងប្រជាជន នៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានរៀបចំពិធីអាហារមិត្តភាពជូនគណៈប្រតិភូក្រសួងការពារ ប្រទេសវៀតណាម ដើម្បីបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ល្អរវាងប្រទេសទាំងពីរ៕