វិមានរដ្ឋសភា៖ ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ នៃរដ្ឋសភា នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសិក្សាសេចក្តីព្រាងទម្រង់ឯកសារបែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ជំនួយការ និងប្រធានក្រុមជំនួយការគណៈកម្មការនានា។
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងពិភាក្សា និងកែសម្រួលទម្រង់ឯកសារបែបបទការងាររបស់គណៈកម្មការនានា ឱ្យមានភាពសុក្រឹត គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈឯកភាពគ្នា សំដៅលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល ក៏ដូចជាការបម្រើការងារជូនគណៈកម្មការជំនាញរបស់រដ្ឋសភាឱ្យកាន់តែមានភាពម៉ឺងម៉ាត់ និងទាន់សភាពការណ៍៕












