សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ជំរុញឱ្យស្ត្រីបង្កើនភាពជឿជាក់ និងពង្រឹងសមត្ថភាពការងាររបស់ខ្លួនលើគ្រប់វិស័យ
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ជំរុញឱ្យស្ត្រីបង្កើនភាពជឿជាក់ និងពង្រឹងសមត្ថភាពការងាររបស់ខ្លួនលើគ្រប់វិស័យ
Prepaired By: NA0989 ​ Date: (6/9/2026 12:31:07 AM )

វិមានរដ្ឋសភា៖ តួនាទីរបស់ស្ត្រីនាពេលបច្ចុប្បន្ន មិនមែនត្រឹមតែធ្វើការងារផ្ទះនោះទេ ពោលគឺស្ត្រីក៏មានទាំងប្រាជ្ញាស្មារតី និងសមត្ថភាពពេញលេញក្នុងការបំពេញការងារធំៗស្មើភាពគ្នាទៅនឹងបុរស។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពី « ស្រ្តី - Women Deliver 2026» នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។

ក្នុងសន្និសីទខាងលើ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ប្រធានបទក្នុងកម្មវិធីថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសការសិក្សាស្វែងយល់ពីគោលនយោបាយទាក់ទងនឹងសុខភាពបន្តពូជ និងការលើកកម្ពស់សមភាពយេនឌ័រ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្ថែមថា នាពេលបច្ចុប្បន្ននេះ ផ្នត់គំនិតចាស់ៗដែលធ្លាប់តែគិតថា ស្ត្រីមានសមត្ថភាពខ្សោយជាងបុរស នោះត្រូវបានផ្លាស់ប្តូរទាំងស្រុង ស្របពេលដែលពិភពលោកកំពុងមានការវិវត្តទាំងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ជាពិសេសនៅក្នុងសម័យកាលឌីជីថលនេះ ស្ត្រីក៏អាចបង្ហាញសក្តានុពលរបស់ខ្លួន តាមរយៈការប្រើប្រាស់ចំណេះដឹង និងជំនាញ ផ្សារភ្ជាប់នឹងបច្ចេកវិទ្យាឌីជីថលក្នុងការប្រកបអាជីវកម្ម។

បន្ថែមពីនេះ រដ្ឋសភាកម្ពុជា ក៏បានលើកកម្ពស់សមភាពយេនឌ័រតាមរយៈសិក្ខាសាលាធំៗ ដូចជា កម្មវិធីសភាត្រាប់ (Mock Parliament) ដែលជាវេទិកាអនុវត្តជាក់ស្តែងដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររដ្ឋសភាកម្ពុជា ផ្តួចផ្តើមឡើងដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដើម្បីបណ្តុះបណ្តាលយុវជន ជាពិសេសយុវតីឆ្នើមឱ្យក្លាយជាអ្នកដឹកនាំបន្តវេន ។ មិនតែប៉ុណ្ណោះ សម្តេចប្រធានរដ្ឋសភា ក៏ជាស្រ្តីដំបូងដែលបានកាន់តំណែងជាប្រធានរដ្ឋសភា ឆ្លុះបញ្ចាំងពីសមត្ថភាពដ៏ខ្លាំងរបស់ស្រ្តី ក្នុងការបម្រើការងារជូនសង្គមជាតិមិនចាញ់បុរសឡើយ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានថ្លែងសារផ្តាំផ្ញើ និងជំរុញដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹងពីសន្និសីទនេះ ដើម្បីយកទៅពង្រឹងសមត្ថភាពខ្លួនឯង ក៏ដូចជាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបំពេញភារកិច្ចប្រចាំថ្ងៃ ទៅតាមជំនាញរៀងៗខ្លួនឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕