សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » UN ប្រកាសគាំទ្រកម្ពុជាដោះស្រាយជម្លោះព្រំដែនជាមួយថៃ និងថ្លែងកោតសសើរកម្ពុជាដែលអនុវត្តប្រព័ន្ធពហុភាគីនិយមបានយ៉ាងសកម្ម
UN ប្រកាសគាំទ្រកម្ពុជាដោះស្រាយជម្លោះព្រំដែនជាមួយថៃ និងថ្លែងកោតសសើរកម្ពុជាដែលអនុវត្តប្រព័ន្ធពហុភាគីនិយមបានយ៉ាងសកម្ម
Prepaired By: NA0989 ​ Date: (6/9/2026 12:21:51 AM )

វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រចាំការរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។

ក្នុងជំនួបនេះ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា ក្នុងនាមអង្គការសហប្រជាជាតិ UN បានប្រកាសគាំទ្រ    កម្ពុជាដោះស្រាយជម្លោះព្រំដែនជាមួយថៃ និងថ្លែងកោតសសើរកម្ពុជាដែលអនុវត្តប្រព័ន្ធពហុភាគីនិយមបានយ៉ាងសកម្ម។

អង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើកិច្ចសហការជាមួយកម្ពុជា ដើម្បីពង្រឹងការអនុវត្តប្រព័ន្ធពហុភាគីនិយមនិងបន្តតាមដាន ដោយយកចិត្តទុកដាក់នូវរាល់ការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែន រាប់ទំាងការអនុវត្តនូវយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិជាគោលផងដែរ។

ជាការឆ្លើយតប សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្តែងការឯកភាពចំពោះការលើកឡើងរបស់តំណាង UN ដោយបញ្ជាក់ថា តាមរយៈឆន្ទៈនយោបាយមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺតែងតែដៅអាទិភាពខ្ពស់ចំពោះការចរចាសន្តិភាព និងប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាដោយផ្អែកលើច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ វ្លាដានកា ក៏បានពិភាក្សគ្នាយ៉ាងស៊ីជម្រៅ ក្នុងការស្វែងរកធាតុចូលថ្មីៗ ដើម្បីពង្រឹងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យបណ្តាប្រទេសទាំងអស់នៅលើពិភពលោកងាកមកគោរព និងអនុវត្តច្បាប់អន្តរជាតិរួមគ្នាឡើងវិញផងដែរ។

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «កម្ពុជាមិនចង់បង្កើតសត្រូវជាមួយនរណាម្នាក់ឡើយ ហើយយើងក៏មិនអាចផ្លាស់ប្តូរទីតាំងភូមិសាស្ត្របានដែរ ដូចនេះយើងត្រូវរៀនរស់នៅជាមួយគ្នា និងបង្កើតកិច្ចសហប្រតិបត្តិការដើម្បីសេចក្តីសុខសន្តិភាព។ សង្គ្រាមមិនអាចបញ្ឈប់បញ្ហាបានទេ បើកាលណាបានចាប់ផ្តើមហើយ គឺមិនងាយបញ្ចប់ឡើយ ហេតុនេះ កម្ពុជាដាច់ខាតត្រូវតែពឹងផ្អែកលើការចរចាដោយសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាជម្លោះនេះ»

លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា បានបង្ហាញការគាំទ្រពេញទំហឹងចំពោះជំហរសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ និងសម្តែងការជឿជាក់ក្នុងនាមស្ថាប័នអង្គការសហប្រជាជាតិថា ប្រទេសជិតខាងទាំងពីរ កម្ពុជានិងថៃ នឹងដោះស្រាយការខ្វែងគំនិតគ្នានេះដោយសន្តិវិធី ស្របតាមស្មារតីនៃធម្មនុញ្ញសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដើម្បីផលប្រយោជន៍រួមនៃប្រជាជននៃប្រទេសទាំងពីរផងដែរ៕