លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម អ៊ុក ផល្លា នាំយកថវិកា ១២លានរៀល របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ
ឯកឧត្តម អ៊ុក ផល្លា នាំយកថវិកា ១២លានរៀល របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ
Prepaired By: NA0989 ​ Date: (6/2/2026 8:08:14 PM )

ភ្នំពេញ៖ ឯកឧត្តម អ៊ុក ផល្លា ប្រធានក្រុមទីប្រឹក្សា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បាននាំយកថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចំនួន ១២,០០០,០០០ រៀល (ដប់ពីរលានរៀល) ទៅប្រគល់ជូនកាកបាទក្រហមកម្ពុជា។

ពិធីប្រគល់ និងទទួលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។

គួរជម្រាបថាទីស្នាក់ការកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រគល់ និងទទួលថវិកាឧបត្ថម្ភ ក្នុងស្មារតីសាមគ្គីភាព និងការចែករំលែកដើម្បីការងារមនុស្សធម៌ក្នុងកម្មវិធីខួប១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ។

ការចូលរួមឧបត្ថម្ភថវិកានេះ គឺជាកាយវិការសប្បុរសធម៌ដ៏មានតម្លៃ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរដ្ឋសភា ក្នុងការចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដើម្បីពង្រឹងសកម្មភាពមនុស្សធម៌ ក្នុងការជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ៕