សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាកម្ពុជា ជជែកពីអនាគតអាស៊ាន និងការទប់ទល់នឹងការបែកបាក់ ភូមិសាស្ត្រនយោបាយសកល ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់
សមាជិករដ្ឋសភាកម្ពុជា ជជែកពីអនាគតអាស៊ាន និងការទប់ទល់នឹងការបែកបាក់ ភូមិសាស្ត្រនយោបាយសកល ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់
Prepaired By: NA0989 ​ Date: (6/2/2026 8:08:07 PM )

ភ្នំពេញ៖  ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការសិទ្ឋិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) និង ឯកឧត្តម អ៊ុក សិទ្ធិជាតិ សមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិតហរសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រទីក្រុងភ្នំពេញ (The Phnom Penh Strategic Dialogue) ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។

កិច្ចសន្ទនាយុទ្ធសាស្ត្រកម្រិតខ្ពស់នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “អាស៊ាន និងសណ្តាប់ធ្នាប់ក្នុងតំបន់ ក្នុងយុគសម័យនៃការបែងចែកជាយុទ្ធសាស្ត្រ” រៀបចំដោយវិទ្យាស្ថានខ្មែរសម្រាប់ការសហប្រតិបត្តិការ និងសន្តិភាព (CICP) សហការជាមួយមូលនិធិ Konrad-Adenauer-Stiftung (KAS)។

ព្រឹត្តិការណ៍ការទូតដ៏មានសារៈសំខាន់នេះ បានប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយជាន់ខ្ពស់ អ្នកការទូត មន្ត្រីយោធា ព្រមទាំងបណ្ឌិត អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញពាក់ព័ន្ឋជាច្រើន ដើម្បីរួមគ្នាជជែកដេញដោល និងបង្កើតធាតុចូល ក្នុងការដោះស្រាយវិបត្តិស្មុគស្មាញដែលអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍កំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។

នៅក្នុងឱកាសនោះ គណៈប្រតិភូរដ្ឋសភាកម្ពុជា រួមជាមួយអង្គពិធីទាំងមូល បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងផុសផុល ពាក់ព័ន្ឋនឹងប្រធានបទជាច្រើនរួមមាន៖
តួនាទីស្នូលរបស់អាស៊ាន ៖ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីរក្សាស្ថិរភាព និងសណ្តាប់ធ្នាប់ក្នុងតំបន់។

ការទប់ទល់នឹងការបែកបាក់សកល៖ យុទ្ធសាស្ត្ររៀបចំខ្លួនឆ្លើយតបនឹងការប្រកួតប្រជែងអំណាច លើផ្នែកសន្តិសុខ និងសេដ្ឋកិច្ចពីសំណាក់ប្រទេសមហាអំណាច។

ទន្ទឹមនឹងនេះ កិច្ចសន្ទនាក៏បានរំលេច និងវាយតម្លៃខ្ពស់ផងដែរពីការចូលរួមចំណែកយ៉ាងរឹងមាំរបស់វិទ្យាស្ថាន CICP ក្នុងការជំរុញកិច្ចសន្ទនាថ្នាក់តំបន់ និងការកសាងគោលនយោបាយ ក្នុងរយៈពេលជាង ៣០ឆ្នាំ ចាប់តាំងពីការបង្កើតវិទ្យាស្ថានមក ក្នុងការបម្រើដល់បុព្វហេតុសន្តិភាព និងសហប្រតិបត្តិការអន្តរជាតិផងដែរ៕