រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ រួមគ្នាដើម្បីបរិស្ថានគ្មានផ្សែងបារី ប្រឆាំងការញៀននីកូទីន ដើម្បីសុខុមាលភាពសង្គមជាតិទាំងមូល។
ការកាត់បន្ថយ និងលះបង់ការប្រើប្រាស់ផលិតផលថ្នាំជក់គ្រប់ប្រភេទ មិនត្រឹមតែជាការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារជាទីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមជាតិមួយដ៏រឹងមាំ មានកម្លាំងពលកម្មប្រកបដោយសក្តានុពល និងកាត់បន្ថយបន្ទុកចំណាយលើវិស័យសុខាភិបាល។
«រួមគ្នាបញ្ឈប់ការប្រើប្រាស់ថ្នាំជក់ ដើម្បីសុខភាពយើង ដើម្បីអនាគតកម្ពុជា!»
