សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើទម្រង់ផែនការប្រតិបត្តិប្រចាំឆ្នាំ ដើម្បីបង្កើនប្រសិទ្ធភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា
ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើទម្រង់ផែនការប្រតិបត្តិប្រចាំឆ្នាំ ដើម្បីបង្កើនប្រសិទ្ធភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា
Prepaired By: NA0989 ​ Date: (5/27/2026 2:14:47 AM )

វិមានរដ្ឋសភា៖ ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរង និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើ «ទម្រង់នៃការរៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ សម្រាប់អនុវត្តនៅតាមបណ្តាអង្គភាពជំនាញ នាយកដ្ឋាន និងចាត់តាំងនានា ដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អស់លោក លោកស្រី ដែលជាប្រធាន អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញ និងសមាជិក សមាជិកានៃក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាច្រើនរូប។

គោលបំណងចម្បងនៃកិច្ចប្រជុំពិភាក្សានេះ គឺធ្វើឡើងដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការធ្វើទំនើបកម្មយន្តការគ្រប់គ្រងផ្ទៃក្នុង តាមរយៈការរៀបចំផែនការសកម្មភាព និងការបែងចែកកញ្ចប់ថវិកាឱ្យកាន់តែមានភាពច្បាស់លាស់ ចំគោលដៅ ឆ្លើយតបទៅនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្រគន្លឹះរបស់ស្ថាប័នរដ្ឋសភា។

ឯកឧត្តម ឃួន ដាវិត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារទាំងអស់ ក្នុងការស្រាវជ្រាវ និងចងក្រងទម្រង់ផែនការប្រតិបត្តិនេះឡើង។ ឯកឧត្តមប្រធានអង្គប្រជុំបានផ្តល់នូវមតិណែនាំ និងអនុសាសន៍គន្លឹះៗមួយចំនួន ដល់តំណាងអង្គភាពទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការកំណត់សូចនាករវាស់វែងសមិទ្ធកម្ម ឱ្យបានច្បាស់លាស់ និងការគ្រប់គ្រង    ហិរញ្ញវត្ថុប្រកបដោយតម្លាភាព គណនេយ្យភាព និងសន្សំសំចៃខ្ពស់។

ជាកិច្ចបញ្ចប់ អង្គប្រជុំបានពិនិត្យ និងកែសម្រួលបច្ចេកទេសមួយចំនួនលើទម្រង់ផែនការ រួចសម្រេចឯកភាពជាគោលការណ៍ ដើម្បីដាក់ឱ្យបណ្តាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ យកទៅអនុវត្តជាស្តង់ដាររួមមួយ ប្រកបដោយភាពរលូន និងធានាបាននូវការសម្រេចបានជោគជ័យតាមផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំរបស់សភាជាតិ៕