សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធំជាងគេមួយនៅខេត្តត្បូងឃ្មុំ ទុនវិនិយោគ ៣០លានដុល្លារ
ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធំជាងគេមួយនៅខេត្តត្បូងឃ្មុំ ទុនវិនិយោគ ៣០លានដុល្លារ
Prepaired By: NARA1472 ​ Date: (5/27/2026 12:37:22 AM )
ខេត្តត្បូងឃ្មុំ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំដោយមានការចូលរួមជាកិត្តិយសពី លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។

គម្រោងវិនិយោគរោងចក្រថ្មីនេះ មានទុនវិនិយោគ ប្រមាណ ៣០ លានដុល្លារអាម៉េរិក លើផ្ទៃដីជិត ១៥ ហិកតា មាន សមត្ថភាពផលិត ១០ម៉ឺនតោនក្នុងមួយឆ្នាំ (ស្តង់ដារអន្តរជាតិ និងសហភាពអឺរ៉ុប)។ការផលិតគឺសម្រាប់នាំចេញទៅក្រៅប្រទេស និងផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់ឡានក្នុងស្រុក បង្កើតការងារផ្តល់ការងារផ្ទាល់ជូនពលរដ្ឋ ៣០០ នាក់ និងប្រយោល (អ្នកចៀរជ័រ) ជាង ៥០,០០០ នាក់។ផែនការបន្ទាប់ ក្រុមហ៊ុនត្រៀមវិនិយោគរោងចក្រទី២ នៅខេត្តរតនគិរី ក្នុងទំហំទុន ៣០ លានដុល្លារ បន្ថែមទៀត។

ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ គឺជាបុត្រសម្ព័ន្ធរបស់ Guanda Industrial Co.,Ltd. ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀត (Mainland Group) ជាអ្នកផលិតកៅស៊ូធម្មជាតិធំជាងគេលំដាប់ទី៤ លើពិភពលោក (មានទុនវិនិយោគសរុបជុំវិញពិភពលោកប្រមាណ ៣៧៥ លានដុល្លារ)។

សក្តានុពលជ័រកៅស៊ូខេត្តត្បូងឃ្មុំ ផ្ទៃដីដាំដុះមានជាង ៨៨,១៤៥ ហិកតា (កៅស៊ូគ្រួសារមាន ៦៦%) ទិន្នផលខ្ពស់ មធ្យមភាគ ១.៥ តោន/ហិកតា/ឆ្នាំ (ខ្ពស់ជាងខេត្តដទៃដែលមានត្រឹម ១.១ - ១.៣ តោន) តម្លៃសេដ្ឋកិច្ច (ឆ្នាំ២០២៥)៖ បរិមាណផលជិត ១០ម៉ឺនតោន បង្កើតតម្លៃសេដ្ឋកិច្ចប្រមាណ ១៧៦ លានដុល្លារ។

ទិន្នផលកៅស៊ូទូទាំងប្រទេស (ទិន្នន័យឆ្នាំ២០២៥)ផ្ទៃដីសរុប៖ ៤៤៨,០៥១ ហិកតា (ផ្ទៃដីចៀរជ័រមាន ៧៧%) ចំណូលជាតិទទួលបានជាង ៨៣២ លានដុល្លារ (កើនឡើង ២៤% ពីទិន្នផលជ័រ និងឈើកៅស៊ូ)។ ជ័រកៅស៊ូកម្ពុជា កំពុងផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន ៧ ដែលកំពុងដំណើរការនៅខេត្តស្វាយរៀង ព្រះសីហនុ និងក្រចេះ៕