សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមការងាររដ្ឋសភា និងតំណាង WHO ចុះពិនិត្យទីតាំងមន្ទីរពេទ្យស៊ុនយ៉ាឃៀល និងមណ្ឌលសុខភាពកំពង់គ្រែង ដើម្បីត្រៀមទទួលគណៈប្រតិភូនៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វីក ស្តីពីសុខភាពសកល លើកទី៩
ក្រុមការងាររដ្ឋសភា និងតំណាង WHO ចុះពិនិត្យទីតាំងមន្ទីរពេទ្យស៊ុនយ៉ាឃៀល និងមណ្ឌលសុខភាពកំពង់គ្រែង ដើម្បីត្រៀមទទួលគណៈប្រតិភូនៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វីក ស្តីពីសុខភាពសកល លើកទី៩
Prepaired By: NARA1472 ​ Date: (5/21/2026 1:33:51 AM )
ខេត្តកំពត៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារអគ្គលេខាធិការដ្ឋានរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន រួមជាមួយតំណាងអង្គការសុខភាពពិភពលោក (WHO) ដឹកនាំដោយ លោកស្រីវេជ្ជបណ្ឌិត ហ្សឺណេវីវ ហូវ (Dr. Genevieve Howe) អ្នកសម្របសម្រួលផ្នែកច្បាប់ និងអភិបាលកិច្ច បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់នៅមន្ទីរពេទ្យស៊ុនយ៉ាឃៀល និងមណ្ឌលសុខភាពកំពង់គ្រែង ស្ថិតនៅក្រុងបូកគោ ខេត្តកំពត។

ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃ និងរៀបចំផែនការត្រៀមលក្ខណៈទទួលគណៈប្រតិភូសមាជិកសភាអន្តរជាតិ មកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដែលនឹងអញ្ជើញមកចូលរួមក្នុងវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វីក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ គណៈប្រតិភូនឹងធ្វើទស្សនកិច្ចសិក្សាស្វែងយល់ផ្ទាល់ពីប្រព័ន្ធសុខាភិបាល និងវឌ្ឍនភាពនៃការផ្តល់សេវាថែទាំសុខភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វីក ស្តីពីសុខភាពសកល លើកទី៩ នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕