សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ២០ ឧសភា - ទិវាជាតិនៃការចងចាំ ៖ ចងចាំអតីតកាល ដើម្បីកសាង និងការពារសន្តិភាពនាពេលបច្ចុប្បន្ន និងអនាគត
២០ ឧសភា - ទិវាជាតិនៃការចងចាំ ៖ ចងចាំអតីតកាល ដើម្បីកសាង និងការពារសន្តិភាពនាពេលបច្ចុប្បន្ន និងអនាគត
Prepaired By: NARA1472 ​ Date: (5/19/2026 7:53:53 PM )
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជា «ទិវាជាតិនៃការចងចាំ» ដែលជាថ្ងៃរំលឹកដល់ជនរងគ្រោះជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងរងទុក្ខវេទនាឥតគណនាក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩)។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមលំឱនកាយវាចាចិត្ត គោរពវិញ្ញាណក្ខន្ធដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានចែកឋានទៅក្នុងរបបដ៏ខ្មៅងងឹតនោះ។

• ការរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ជូរចត់នេះ មិនមែនដើម្បីបង្កើតនូវការគុំកួននោះឡើយ ប៉ុន្តែគឺដើម្បី៖ ចងចាំ នូវការឈឺចាប់ និងមេរៀនប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន។

• ដឹងគុណ ដល់វីរជនស្នេហាជាតិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីរំដោះប្រទេសជាតិ។

•រួមគ្នាថែរក្សា «សន្តិភាព» ដែលជាមូលដ្ឋានគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងការពារកុំឱ្យរបបដ៏ឃោរឃៅបែបនេះវិលត្រឡប់មកវិញជាដាច់ខាត។