«ចង់ទទួលបានជោគជ័យ និងភាពរីកចម្រើនក្នុងជីវិត ត្រូវតែកសាងខ្លួនពីតូចទៅធំ ពីទាបទៅខ្ពស់។ កុំហក់លោតផ្លោះ ព្រោះការលោតផ្លោះនឹងធ្វើឱ្យយើងបាត់បង់បទពិសោធន៍ជាក់ស្តែង!» នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល។
នៅក្នុងកិច្ចសម្ភាសន៍នៃកម្មវិធី «មរតកចំណេះ» ឯកឧត្តមសាស្ត្រាចារ្យបានចែករំលែកនូវទុនជីវិត និងគន្លឹះយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍខ្លួនពីគ្រូពេទ្យម្នាក់ រហូតក្លាយជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នរដ្ឋតាមរយៈ៖
រៀនហើយធ្វើ៖ រៀនសូត្របណ្តើរ អនុវត្តផ្ទាល់បណ្តើរ ដើម្បីដកបទពិសោធន៍។
ការរក្សាវិន័យផ្ទាល់ខ្លួន៖ ការគោរពពេលវេលា និងក្រមសីលធម៌សង្គម ដែលជាគ្រឹះនៃសេចក្តី
ថ្លៃថ្នូរ។
ការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស៖ របៀបបត់បែន និងប្រែក្លាយរាល់ឧបសគ្គក្នុងជីវិតឱ្យទៅជា «កាលានុវត្តភាព» (ឱកាស) ដើម្បីអភិវឌ្ឍសមត្ថភាព។
ស្វែងយល់ពីទស្សនទាន និងមរតកចំណេះដឹងពី ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងវីដេអូកិច្ចសម្ភាសន៍ខាងក្រោម៖