សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កម្ពុជាពង្រឹងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ «សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២» ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាខែសីហាខាងមុខ
កម្ពុជាពង្រឹងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ «សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២» ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាខែសីហាខាងមុខ
Prepaired By: NARA1472 ​ Date: (5/18/2026 7:04:16 PM )
វិមានព្រឹទ្ឋសភា៖ ស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាព និងពង្រឹងការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២» ដែលនឹងគ្រោងនឹងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានគណៈកម្មការដឹកនាំសម្រាប់ការរៀបចំសន្និសីទ ISC លើកទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការដឹកនាំ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងសមាជិក សមាជិកា នៃអនុគណៈកម្មការពាក់ព័ន្ធជាច្រើនរូប។

សន្និសីទប្រធានសភានៃអន្តរសភា (ISC) គឺជាវេទិកាការទូតសភាកម្រិតខ្ពស់លក្ខណៈអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមក ពីបណ្តាប្រទេសនានា ដើម្បីជែកពិភាក្សានិងស្វែងរកដំណោះស្រាយរួមលើបញ្ហាប្រឈមជាសកល។

ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ ISC លើកទី២របស់កម្ពុជានេះ គឺជាការបន្តពង្រឹងតួនាទី និងឥទ្ធិពលការទូតសភារបស់កម្ពុជាលើ​ឆាកអន្តរជាតិ ឱ្យកាន់តែលេចធ្លោថែមមួយកម្រិតទៀត ដើម្បីរួមចំណែកដល់តំបន់ និងពិភពលោក ក្នុងការពង្រឹងពហុភាគីនិយម និងកិច្ច​សហប្រតិបត្តិការសភា ដើម្បីពង្រីកទំនាក់ទំនងរវាងសភានៃបណ្តាប្រទេសជាសមាជិកក្នុងការថែរក្សាសន្តិភាព សណ្តាប់ធ្នាប់អន្តរជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព,ការផ្លាស់ប្តូរទស្សនទាន និងឧត្តមានុវត្តន៍លើការអនុវត្តច្បាប់ និងការដោះស្រាយបញ្ហាប្រឈមសកល ដូចជាសន្តិសុខបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម និងការលើកកម្ពស់មុខមាត់ជាតិ តាមរយៈការបង្ហាញទៅកាន់ពិភពលោកពីស្ថិរភាពនយោបាយ វប្បធម៌ដ៏សម្បូរបែប និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។