សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៦ នៃរដ្ឋសភា ចុះពិនិត្យប្រសិទ្ធភាពការអនុវត្តច្បាប់ និងយន្តការដោះស្រាយវិវាទក្នុងខេត្តកំពង់ស្ពឺ
គណៈកម្មការទី៦ នៃរដ្ឋសភា ចុះពិនិត្យប្រសិទ្ធភាពការអនុវត្តច្បាប់ និងយន្តការដោះស្រាយវិវាទក្នុងខេត្តកំពង់ស្ពឺ
Prepaired By: NARA1472 ​ Date: (5/14/2026 8:58:26 PM )
កំពង់ស្ពឺ៖ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ថ្មីៗនេះ បានដឹកនាំគណៈប្រតិភូចុះបំពេញទស្សនកិច្ចការងារ និងជួបពិភាក្សាជាមួយស្ថាប័នតុលាការខេត្តកំពង់ស្ពឺ ដើម្បីតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងកិច្ចពិភាក្សានោះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម មីន មករា ប្រធានសាលាដំបូង និង ឯកឧត្តម ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាប្រឈមអាទិភាពចំនួន ៤ រួមមាន៖

១. បញ្ហាក្មេងទំនើង៖ ការពង្រឹងវិធានការទប់ស្កាត់ និងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។

២. បញ្ហាគ្រឿងញៀន៖ ការបង្កើនប្រសិទ្ធភាពបង្ក្រាប និងការកសាងសំណុំរឿងឱ្យបានរឹងមាំតាមនីតិវិធី។

៣. បញ្ហាគ្រោះថ្នាក់ចរាចរណ៍៖ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់។

៤. បញ្ហាអត្រានុកូលដ្ឋាន៖ ការសម្របសម្រួល និងការដោះស្រាយឯកសារគតិយុត្តជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។

ក្នុងឱកាសនោះដែរ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានជំរុញឱ្យស្ថាប័នតុលាការ និងអយ្យការ បន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានហ្មត់ចត់បំផុត ដើម្បីបង្កើនជំនឿទុកចិត្ត និងធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាពិសេស ដោយសង្កេតឃើញនូវការរីករាលដាលនៃបទល្មើសបច្ចេកវិទ្យា ឯកឧត្តមប្រធានគណៈកម្មការ បានសង្កត់ធ្ងន់លើការបង្កើនសមត្ថភាពមន្ត្រីយុត្តិធម៌ផ្នែកឌីជីថល ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប ថ្នាក់ដឹកនាំស្ថាប័នតុលាការខេត្តកំពង់ស្ពឺ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមគោលការណ៍កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ សំដៅបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតួនាទីដ៏សំខាន់របស់ស្ថាប័ននីតិប្បញ្ញត្តិ ក្នុងកម្មវិធីតាមដាន ត្រួតពិនិត្យ និងធានាថា ច្បាប់ត្រូវបានអនុវត្តប្រកបដោយសមធម៌ តម្លាភាព និងប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់រូប៕