សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរដ្ឋសភា ដើម្បីប្រកាសសមាសភាពយន្តការសម្រាប់ការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speakers’ Conference - ISC) លើកទី២ នៅកម្ពុជា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរដ្ឋសភា ដើម្បីប្រកាសសមាសភាពយន្តការសម្រាប់ការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speakers’ Conference - ISC) លើកទី២ នៅកម្ពុជា
Prepaired By: NARA1472 ​ Date: (5/7/2026 8:38:28 PM )
វិមានរដ្ឋសភា៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណៈកម្មការដឹកនាំសម្រាប់ការរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (Inter-Parliamentary Speakers’ Conference - ISC)លើកទី២ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចស្តីពីការបង្កើតយន្តការការងារ និងពិភាក្សាការងារសំខាន់ៗ មួយចំនួនដើម្បីចូលរួមសហការជា​មួយព្រឹទ្ធសភា ក្នុងការត្រៀមរៀបចំសន្និសីទអន្តរជាតិកម្រិតខ្ពស់ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណៈកម្មការជំនាញ និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីទទួលអនុវត្តសេចក្តីសម្រេចរបស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក្នុងការបង្កើតយន្តការចំនួន៣ រួមមាន៖ ១.គណៈកម្មការដឹកនាំ ២.អនុគណៈកម្មការប្រតិបត្តិ ៣.លេខាធិការដ្ឋាន សន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ នៅកម្ពុជា។ យន្តការទាំងនេះមានភារកិច្ចធានានូវប្រសិទ្ធភាព និងការសម្របសម្រួលការងារគ្រប់ជ្រុងជ្រោយ សម្រាប់ដំណើរការ «សន្និសីទប្រធានសភា នៃអន្តរ សភាលើកទី២» ដែលនឹងប្រព្រឹត្តទៅក្នុងខែសីហា ឆ្នាំ២០២៦ ខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍សង្កត់ធ្ងន់ថា សន្និសីទនេះគឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពសភាកម្ពុជាលើឆាកអន្តរជាតិ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានជំរុញឱ្យគ្រប់សមាសភាពដែលទទួលបានការតែងតាំង ត្រូវខិតខំយកចិត្តទុកដាក់ និងសហការគ្នាឱ្យបានស្អិតល្មួត ដើម្បីធានាឱ្យការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះទទួលបានជោគជ័យត្រចះត្រចង់ជូនជាតិមាតុភូមិ។

គួររំលឹកថា ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដោយព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា គឺជាមោទនភាពថ្មីមួយទៀតក្នុងការបង្ហាញពីភាពខ្លាំងនៃវឌ្ឍនភាពការទូតសភារបស់កម្ពុជា ក្នុងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទាំងក្នុងតំបន់ និងសកលលោក៕