រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកម្មករ និយោជិត និងកម្លាំងពលកម្មទាំងអស់ ដែលជាសសរទ្រូងដ៏រឹងមាំក្នុងការរុញច្រាន កំណើនសេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើនឥតឈប់ឈរ។
សន្តិភាព និងការអភិវឌ្ឍ ពិតជាមិនអាចកាត់ផ្ដាច់ចេញបានឡើយពីការចូលរួមចំណែកដែលជាកម្លាំងញើសឈាមរបស់បងប្អូនទាំងអស់គ្នា!
