រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអនុមោទនា និងរំលឹកដល់ព្រឹត្តិការណ៍អស្ចារ្យទាំង ៣ របស់ព្រះសម្មាសម្ពុទ្ធ៖
ប្រសូត៖ ការចាប់កំណើតនៃពន្លឺសន្តិភាព
ត្រាស់ដឹង៖ ការរកឃើញនូវសច្ចធម៌ និងបញ្ញា
បរិនិព្វាន៖ ការរលត់ទៅនៃកិលេស និងទុក្ខទាំងពួង
សូមឱ្យពន្លឺនៃព្រះធម៌ នាំមកនូវសេចក្តីសុខ សន្តិភាព និងវិបុលភាពជានិរន្តរ៍ដល់ជនរួមជាតិកម្ពុជាគ្រប់រូប។
