សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការរដ្ឋសភា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ
អគ្គលេខាធិការរដ្ឋសភា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ
Prepaired By: NA0989 ​ Date: (5/6/2026 7:43:01 PM )

វិមានរដ្ឋសភា៖ក្រុមប្រឹក្សាអ្នក  ច្បាប់រដ្ឋសភា ដឹកនាំដោយ ឯក ឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦បានអញ្ជើញបើកកិច្ចប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំ រួមមាន៖

១. សេចក្តីព្រាងច្បាប់ស្តីពី "កាតព្វកិច្ចយោធា"

២. សេចក្តីព្រាងច្បាប់ស្តីពី "ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម" ។សេចក្តីព្រាងច្បាប់នេះ ផ្តោតលើការធានាទូទាត់ជូនក្រុមហ៊ុនអគ្គិសនីវៀតណាម សម្រាប់ការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា និងជាអគ្គលេខាធិការរងប្រចាំការរដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាអ្នកច្បាប់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

សេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា”គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពវិស័យការពារជាតិ ក៏ដូចជាការបណ្តុះស្មារតីស្នេហាជាតិ និងការទទួល ខុសត្រូវ ចំពោះមាតុភូមិដល់ប្រជាពលរដ្ឋគ្រប់រូប។សេចក្តីព្រាងច្បាប់នរះមាន ៨ ជំពូក និង ២០ មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ និង ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចប្រគល់ភារកិច្ចជូនគណៈកម្មការទី៤ ដើម្បីធ្វើការសិក្សាលម្អិតស៊ីជំរៅ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

សេចក្តីព្រាងច្បាប់ស្តីពី “ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃ       ព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមហ៊ុនអគ្គិសនីវៀតណាម”
ជាឧបករណ៍គតិយុត្តដ៏សំខាន់ ក្នុងការជួយឱ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចធានាបាននូវនិរន្តរភាព និងស្ថិរភាព នៃប្រភពថាមពលអគ្គិសនី។ ប្រសិទ្ធភាពតម្លៃ ដែលសមស្របសម្រាប់ការប្រើប្រាស់និងការឆ្លើយតប ទៅនឹងសន្ទុះនៃកំណើនតម្រូវការថាមពលដែលកើនឡើងជាលំដាប់។

សូមបញ្ជាក់ថា មានខ្លឹមសារសរុបចំនួន ៣ មាត្រា៕