សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) នៅខេត្តសៀមរាប
ឯកឧត្តម ឈាង វុន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) នៅខេត្តសៀមរាប
Prepaired By: NARA1472 ​ Date: (5/5/2026 8:06:53 PM )
ខេត្តសៀមរាប៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មការនយោបាយ នៃសភាប្រើភាសាបារាំង (APF) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃ APF នៅសណ្ឋាគារអង្គរប៉ារ៉ាឌី

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Guillaume Chevrollier ប្រធានគណៈកម្មការនយោបាយ APF និងជាសមាជិកព្រឹទ្ធសភាបារាំង រួមជាមួយសមាជិក សមាជិកាសភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie) មកពី ១៥ ប្រទេស តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភាជាច្រើនរូប។

កិច្ចប្រជុំដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី៣-៤ ខែឧសភា) នេះ ដោយផ្តោតការពិភាក្សាស៊ីជម្រៅលើរបៀបវារៈយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖

ការពិនិត្យឡើងវិញនូវការងារចាស់៖ អនុម័តលើសេចក្តីសង្ខេបនៃសេចក្តីសម្រេចចិត្ត ដែលបានធ្វើឡើងក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីស កាលពី ខែកក្កដា ឆ្នាំ២០២៥។

បញ្ហាសិទ្ធិមនុស្ស និងច្បាប់៖ ពិភាក្សាអំពីស្ថានភាពនៃទោសប្រហារជីវិត នៅក្នុងបណ្តាប្រទេសសមាជិកប្រើភាសាបារាំង ដើម្បីស្វែងរកទស្សនទានរួម។

ស្ថិរភាពនយោបាយ៖ ពិនិត្យ និងតាមដានស្ថានភាពនយោបាយបច្ចុប្បន្ន នៅក្នុងតំបន់ហ្រ្វង់កូហ្វូនី និងធ្វើបច្ចុប្បន្នភាពសកម្មភាពរបស់ក្រុមសភាជាតិនីមួយៗ។

តួនាទីសភាចំពោះសន្តិភាព៖ ពិភាក្សាអំពីតួនាទីស្នូលរបស់ APF ក្នុងការរក្សាស្ថិរភាពតំបន់ និងសកលលោក ដោយសង្កត់ធ្ងន់លើការធ្វើឱ្យ "សន្តិភាព" ក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ដែរថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតួនាទីដ៏សកម្មរបស់សភាកម្ពុជា ក្នុងការលើកកម្ពស់វប្បធម៌សន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងចំណោមបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំង ក៏ដូចជាការបង្ហាញពីសក្តានុពល និងកិត្យានុភាពរបស់ខេត្តសៀមរាបលើឆាកអន្តរជាតិផងដែរ៕