សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំពិគ្រោះយោបល់សមាជិកសភាវ័យក្មេងអាយប៉ា (AIPA) លើកទី៣ បញ្ចប់ដោយជោគជ័យ
កិច្ចប្រជុំពិគ្រោះយោបល់សមាជិកសភាវ័យក្មេងអាយប៉ា (AIPA) លើកទី៣ បញ្ចប់ដោយជោគជ័យ
Prepaired By: NA0989 ​ Date: (5/4/2026 1:08:30 AM )

នៅវិមានរដ្ឋសភា៖ កិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ នៃសមាជិកសភាវ័យក្មេងអាយប៉ា (AIPA) ក្រោមមូលបទ «យុវជនអាស៊ាន៖ ការពង្រឹងសាមគ្គីភាព និងផ្តល់អំណាចជាអ្នកដឹកនាំដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត» តាមប្រព័ន្ធនិម្មិត (Video Conference) បានបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

កិច្ចប្រជុំដែលបានដំណើរការពេញមួយថ្ងៃនេះ បានបូកសរុបអនុសាសន៍សំខាន់ៗ ដើម្បីដោះស្រាយឧបសគ្គផ្នែករចនាសម្ព័ន្ធ ដោយផ្តោតលើកិច្ចសន្ទនាជុំវិញប្រធានបទអាទិភាពចំនួន២ រួមមាន៖

១. ការលើកកម្ពស់បញ្ញាសិប្បនិម្មិត និងចំណេះដឹងផ្នែកឌីជីថលសម្រាប់យុវជន។

២. ការពង្រឹងសមត្ថភាពសភា ដើម្បីបង្កើនប្រសិទ្ធភាពអភិបាលកិច្ចលើសុខភាពផ្លូវចិត្ត។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួន ៣៖

ទី១. ពង្រឹងសាមគ្គីភាពក្នុងក្របខ័ណ្ឌអាយប៉ា (AIPA)។

ទី២. ដោះស្រាយបញ្ហាប្រឈមរួម មានជាអាទិ៍ សុខភាពផ្លូវចិត្ត ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ពីការផ្លាស់ប្តូរឌីជីថល។

ទី៣. កំណត់គម្លាតក្នុងដំណើរការចូលរួមភាពជាអ្នកដឹកនាំ ចែករំលែកបទពិសោធន៍ និងផ្តល់អនុសាសន៍តាមរយៈសេចក្តីសម្រេចស្តីពីសកម្មភាពការងារ សម្រាប់ដាក់ជូនមហាសន្និបាតសមាជិកសភាវ័យក្មេងអាយប៉ា (YPA) នាពេលខាងមុខ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសភាជាសមាជិកអាយប៉ាចំនួន ៨ប្រទេស រួមមាន៖ ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម ព្រមទាំងសភាប្រទេសទីម័រឡេស្តេ។ ក្រៅពីនេះ ក៏មានការចូលរួមពីវាគ្មិនកិត្តិយស តំណាងអង្គការសុខភាពពិភពលោក (WHO) តំណាងគណៈកម្មាធិការយុវជនជាតិ និងក្រុមអ្នកជំនាញនៃលេខាធិការដ្ឋានអាយប៉ា សរុបចំនួន ៥៧រូប តាមប្រព័ន្ធនិម្មិត៕