សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ទី សុគន្ធ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កា ប្រចាំកម្ពុជា
ឯកឧត្តម ទី សុគន្ធ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កា ប្រចាំកម្ពុជា
Prepaired By: NA0989 ​ Date: (5/4/2026 1:04:14 AM )

រាជធានីភ្នំពេញ៖ ឯកឧត្តម ទី សុគន្ធ ប្រធានស្តីទីគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពកម្ពុជា-នីការ៉ាហ្កា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម Mario Jose Armengol Campos ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋនីការ៉ាហ្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងសភា តាមរយៈការបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងគោលដៅលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក លើបញ្ហាអន្តរជាតិ និងបញ្ហាតំបន់សំខាន់ៗនានា។

សូមជម្រាបជូនដែរថា ក្នុងជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ដុំ យុហៀន សមាជិកគណៈកម្មការទី៥ ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ និងមន្ត្រីជំនួយការ ជាមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួនផងដែរ៕