សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា តាមប្រព័ន្ធនិម្មិត បានបញ្ចប់ដោយជោគជ័យ
កិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា តាមប្រព័ន្ធនិម្មិត បានបញ្ចប់ដោយជោគជ័យ
Prepaired By: NA0989 ​ Date: (5/4/2026 12:58:53 AM )

វិមានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា ក្រោមមូលបទស្ដីពី “ការលើកកម្ពស់បរិវត្តកម្មយេនឌ័រក្នុងសភា ដើម្បីសហគមន៍អាស៊ានប្រកបដោយបរិយាបន្ន និងត្រៀមលក្ខណៈរួចរាល់សម្រាប់អនាគត” តាមប្រព័ន្ធនិម្មិត បានបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ។ 

កិច្ចប្រជុំដែលបានដំណើរការអស់រយៈពេលមួយថ្ងៃពេញនេះ បានបូកសរុបនូវអនុសាសន៍ដែលទទួលបានពីបទអន្តរាគមន៍ និងកិច្ចសន្ទនា ដើម្បីដោះស្រាយឧបសគ្គផ្នែករចនាសម្ព័ន្ធចំពោះភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ច ពង្រឹងសមត្ថភាពនិងគណនេយ្យភាពរបស់ស្ថាប័ន និងជំរុញធ្វើបរិវត្តកម្មយេនឌ័រក្នុងការបង្កើតគោលនយោបាយ។ 

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ វាគ្មិនកិត្តិយសបានពិភាក្សាក្នុងវគ្គកិច្ចសន្ទនាលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖ 

១. កត្តាជំរុញការផ្លាស់ប្តូរ៖ តួនាទីរបស់ស្ត្រីក្នុងការជំរុញការធ្វើបរិវត្តកម្មក្នុងសភា

២.ការពន្លឿនភាពជាអ្នកដឹកនាំផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈគោលនយោបាយដែលឆ្លើយតបនឹងយេនឌ័ររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ 
សូមបញ្ជាក់ផងដែរ កិច្ចប្រជុំនេះមានគោលបំណង

១.  លើកកម្ពស់ការយល់ដឹងអំពីបរិវត្តកម្មយេនឌ័ររបស់សភា

២.តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពលើក្របខ័ណ្ឌស្ដីពីការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ និងភាពជាអ្នកដឹកនាំ

៣.កំណត់គម្លាតក្នុងដំណើរការចូលរួម ភាពជាអ្នកដឹកនាំ និងការសម្រេចចិត្ត ព្រមទាំងផ្តល់អនុសាសន៍លើវិធានការនានាតាមរយៈសេចក្តីសម្រេច ដែលលើកអំពីសកម្មភាពត្រូវធ្វើ នៅក្នុងកិច្ចប្រជុំ WAIPA អំឡុងពេលមហាសន្និបាត។ 

កិច្ចប្រជុំនេះមានការចូលរួមពីសភាជាសមាជិកអាយប៉ាចំនួន ៨ប្រទេសរួមមាន  ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម ព្រមទាំងសភាទីម័រឡេស្តេ ព្រមទាំងវាគ្មិនកិត្តិយសមួយចំនួននៃប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី អង្គការសហប្រជាជាតិសម្រាប់ស្ត្រី និងក្រុមអ្នកជំនាញលេខាធិការដ្ឋានអាយប៉ា ចំនួន ៥៧រូប៕