សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វ៉ាន់ ដារ៉ា ជួបសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត
ឯកឧត្តម វ៉ាន់ ដារ៉ា ជួបសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត
Prepaired By: NA0989 ​ Date: (5/4/2026 12:45:08 AM )

ខេត្តកំពត៖ ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា នាពេលថ្មីៗនេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន១៥គ្រួសារ នៅឃុំបន្ទាយមាសខាងកើត  ស្រុកបន្ទាយមាស ខេត្តកំពត។ 

ឯកឧត្តម វ៉ាន់ ដារ៉ា បានមានប្រសាសន៍នាំយកនូវការផ្ដាំផ្ញើរសួរសុខទុក្ខ និងក្ដីនឹករលឹកពីថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នជាតិ ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន ពិសេសថ្នាក់ដឹកនាំឃុំបន្ទាយមាសខាងកើត ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវភាពកក់ក្ដៅ និងរស់នៅប្រកបដោយភាពសុខដុមរមនា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ាន់ ដារ៉ា ក៏បានចែកជូនអំណោយមួយចំនួនដល់ប្រជាពលរដ្ឋចំនួន១៥គ្រួសារ នៅក្នុងឃុំបន្ទាយមាសខាងកើតនេះ និងបានបន្តអញ្ជើញចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋដែលមានពិការភាពចំនួន៣នាក់ ផ្សេងទៀត ដោយឯកឧត្តម បានឧបត្ថម្ភថវិកាជូនក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងសម្ភារប្រើប្រាស់មួយចំនួនផងដែរ៕