សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជា បង្ហាញសមិទ្ធផល «បរិវត្តកម្មយេនឌ័រ» ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) លើកទី៥
រដ្ឋសភាកម្ពុជា បង្ហាញសមិទ្ធផល «បរិវត្តកម្មយេនឌ័រ» ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) លើកទី៥
Prepaired By: NA0989 ​ Date: (5/3/2026 11:56:15 PM )

វិមានរដ្ឋសភា៖ លោកជំទាវ ឯក សុវណ្ណភារៈ សមាជិកាក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និងជាសមាជិកាគណៈកម្មការទី៣ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានតំណាងឱ្យរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលសមាជិកសភាស្ត្រីអាយប៉ា (WAIPA) តាមប្រព័ន្ធនិម្មិត ដែលរៀបចំឡើងដោយរដ្ឋសភានៃប្រទេសហ្វីលីពីន។

កិច្ចប្រជុំនេះបានកៀរគរសមាជិកសភាស្ត្រីមកពី ៨ ប្រទេសក្នុងតំបន់អាស៊ាន និងទីម័រឡេស្តេ ដើម្បីពិភាក្សាលើការពង្រឹងតួនាទីស្ត្រីក្នុងស្ថាប័ននីតិប្បញ្ញត្តិ។
នៅក្នុងបទអន្តរាគមន៍ លោកជំទាវ ឯក សុវណ្ណភារៈ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់     រដ្ឋសភាកម្ពុជា ក្នុងកិច្ចការងារជំរុញ «បរិវត្តកម្មយេនឌ័រក្នុងសភា» តាមរយៈយុទ្ធសាស្ត្រគន្លឹះចំនួន ៣ រួមមាន៖

ការពង្រឹងសកម្មភាពរួមគ្នា៖ ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រី បន្តដើរតួនាទីយ៉ាងសកម្មក្នុងការត្រួតពិនិត្យ និងតាមដានរាល់សេចក្តីព្រាងច្បាប់នានា ដើម្បីធានាឱ្យបាននូវសមធម៌យេនឌ័រក្នុងប្រព័ន្ធច្បាប់ជាតិ។

ការផ្តល់ភាពអង់អាចដល់យុវតី៖ បន្តលើកកម្ពស់ការចូលរួមរបស់យុវតីតាមរយៈយុទ្ធនាការ "Girl2Leader" និង "កម្មវិធីសភាត្រាប់" (ដែលទើបតែបានបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី២១-២២ មេសា កន្លងទៅ) ដើម្បីបណ្តុះស្មារតីដឹកនាំដល់យុវជនជំនាន់ក្រោយ។

កំណែទម្រង់ផ្ទៃក្នុងស្ថាប័ន៖ ការផ្តល់ឱកាសស្មើគ្នាចំពោះមុខតំណែង និងការសម្រេចចិត្ត សម្រាប់ទាំងសមាជិករដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
បន្ថែមពីលើការដាក់ចេញនូវទិសដៅទៅមុខ លោកជំទាវក៏បានធ្វើបទបង្ហាញលម្អិតអំពី របាយការណ៍វឌ្ឍនភាពនៃការអនុវត្តរបស់សភាកម្ពុជា (២០២៤-២០២៥) លើក្របខ័ណ្ឌនៃការចូលរួមរបស់ស្ត្រីក្នុង វិស័យនយោបាយ និងភាពជាអ្នកដឹកនាំ។ របាយការណ៍នេះបានសបញ្ជាក់ឱ្យឃើញពីការរីកចម្រើនជាលំដាប់នៃតួនាទីស្ត្រីកម្ពុជា ទាំងក្នុងឆាកនយោបាយជាតិ និងការចូលរួមចំណែកក្នុងវេទិកាតំបន់ ផងដែរ។