សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ជាម ប៉េអា អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តក្រុមបាល់ទាត់នារីស្រុកស៊ីធរកណ្ដាល ដើម្បីត្រៀមដណ្តើមជោគជ័យក្នុងព្រឹត្តិការណ៍ Soccer League 2026
ឯកឧត្តម ជាម ប៉េអា អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តក្រុមបាល់ទាត់នារីស្រុកស៊ីធរកណ្ដាល ដើម្បីត្រៀមដណ្តើមជោគជ័យក្នុងព្រឹត្តិការណ៍ Soccer League 2026
Prepaired By: NA0989 ​ Date: (5/3/2026 11:52:40 PM )

ខេត្តព្រៃវែង៖ ឯកឧត្តម ជាម ប៉េអា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ម្សិលមិញ បានអញ្ជើញជួបសំណេះសំណាលផ្ទាល់ជាមួយក្រុមកីឡាការិនីបាល់ទាត់តំណាងស្រុកស៊ីធរកណ្ដាល ដើម្បីជំរុញស្មារតី និងពង្រឹងសាមគ្គីភាពត្រៀមឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់ Soccer League 2026 នាពេលខាងមុខ។

ក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនោះ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ ក៏ដូចជាការខិតខំប្រឹងប្រែងហ្វឹកហាត់របស់យុវតីទាំង ២៧ រូប ដែលជាអតីតសិស្សមកពីវិទ្យាល័យព្រៃដើមថ្នឹង និងវិទ្យាល័យព្រែកសណ្ដែក។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរួមគ្នារបស់យុវតីមកពីគ្រឹះស្ថានសិក្សាផ្សេងគ្នា បង្កើតបានជាកម្លាំងសាមគ្គីតែមួយនេះ គឺជាគំរូដ៏ល្អស្របតាមពាក្យស្លោក «សាមគ្គីភាព ជាតិរឹងមាំ»។

ក្នុងឱកាសនោះ ឯកឧត្តមអ្នកតំណាងរាស្ត្របានមានប្រសាសន៍ផ្ដាំផ្ញើថា៖ «ស្មារតីសាមគ្គីភាព និងការយោគយល់គ្នា គឺជាគ្រឹះមិនអាចខ្វះបានក្នុងការដណ្ដើមជ័យជម្នះ។ ក្រៅពីបច្ចេកទេស និងយុទ្ធសាស្ត្រដែលកំពុងហ្វឹកហាត់ ការលេងដោយក្រមសីលធម៌ និងការតាំងចិត្តខ្ពស់ នឹងនាំមកនូវមោទនភាពជូនស្រុកស៊ីធរកណ្ដាល ក៏ដូចជាខេត្តព្រៃវែងទាំងមូល»។

ជាការឆ្លើយតប ក្រុមកីឡាការិនីបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងនាមជាអ្នកតំណាងឱ្យយុវជនក្នុងមូលដ្ឋាន ដោយសន្យានឹងខិតខំប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកជ័យលាភីជូនស្រុកកំណើត។

គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមកីឡាការិនីបាល់ទាត់នារីស្រុកស៊ីធរកណ្ដាល កំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្មលើបច្ចេកទេសគ្រប់គ្រងបាល់ និងពង្រឹងយុទ្ធសាស្ត្រក្រុម ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត Soccer League 2026។ ព្រមជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់យុវតីកម្ពុជា ដើម្បីជាស្មារតីជំរុញឱ្យវិស័យកីឡានៅក្នុងខេត្តកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត៕