សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការកែសម្រួលរចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបទៅនឹងការធ្វើបរិវត្តកម្មឌីជីថល (e-Parliament)
ឯកឧត្តម ព្រហ្ម វិរៈ ដឹកនាំកិច្ចប្រជុំពិភាក្សាលើការកែសម្រួលរចនាសម្ព័ន្ធថ្មី ដើម្បីឆ្លើយតបទៅនឹងការធ្វើបរិវត្តកម្មឌីជីថល (e-Parliament)
Prepaired By: NA0989 ​ Date: (4/29/2026 6:46:11 PM )

វិមានរដ្ឋសភា៖ ឯកឧត្តម ព្រហ្ម វិរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋាន ដើម្បីពិនិត្យ និងពិភាក្សាលើផែនការកែសម្រួលរចនាសម្ព័ន្ធថ្មីរបស់អង្គភាពចំណុះ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈសមាហរណកម្មទៅក្នុងប្រព័ន្ធរដ្ឋសភាឌីជីថល (e-Parliament)។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីជំរុញការរៀបចំរចនាសម្ព័ន្ធរបស់នាយកដ្ឋានទាំង៣នៃអគ្គនាយកដ្ឋាន ឱ្យមានភាពសមស្របទៅនឹងបរិបទការងាររបស់ស្ថាប័ន ពិសេសពង្រឹងតួនាទីជាសេនាធិការជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងការផ្ដល់សេវាកម្ម និងគាំទ្រដល់បេសកកម្មរបស់សមាជិកសភាឱ្យកាន់តែមានភាពរហ័ស ងាយស្រួល និងទាន់ពេលវេលា ស្របតាមការវិវត្តនៃបច្ចេកវិទ្យាទំនើប។

អង្គប្រជុំ បានធ្វើការពិនិត្យយ៉ាងលម្អិតលើរចនាសម្ព័ន្ធចាស់ និងពិភាក្សាលើសំណើកែសម្រួលរចនាសម្ព័ន្ធថ្មីសម្រាប់នាយកដ្ឋានទាំង៣ ដែលចំណុះឱ្យអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន។ 

ការរៀបចំជាថ្មីនេះ នឹងក្លាយជាគ្រឹះដ៏សំខាន់ក្នុងការបែងចែកភារកិច្ចឱ្យចំជំនាញ និងពង្រឹងខ្សែចង្វាក់ការងារឱ្យកាន់តែមានសង្គតិភាព ដើម្បីបម្រើផលប្រយោជន៍ ស្ថាប័ននីតិប្បញ្ញត្តិទាំងមូល៕